“Lukevoyage” តារ៉ាសម្តែងសញ្ជាតិ “ជប៉ុនកាត់អាមេរិក” ជាតារ៉ាដែលមានប្រជាប្រិយភាពខ្លាំងរឿងរូបរាង ការនិយាយភាសាថៃបានតិចតិច និងការខិតខំព្យាយាមរបស់គាត់ ហើយផ្ទុះខ្លាំងនៅក្នុងរឿង “oh my boss” ដែលគាត់បានធ្វើជាតួឯកប្រុសដំបូងចាប់ដៃគូរជាមួយតារ៉ាថៃស្រី “Mook”។
គាត់បានផ្លាស់ប្តូរអាជីពពីតារ៉ាបង្ហាញម៉ូតរបស់អាមេរិកា មកជាតារ៉ាដើរម៉ូតនិងតារាសម្តែងរបស់ប្រទេសថៃវិញ ដោយសារគាត់ស្រលាញ់ប្រទេសថៃ គាត់មកទោះបីជាមិនទាន់ចេះនិយាយភាសាថៃ “Lukevoyage” ខិតខំរៀនភាសា ហ្វឹកហាត់សម្ថតិភាពរហូតបានក្លាយជាតារ៉ាប្រចាំបុស្តិ៍ GMMTV ក្នុងនាមជាតារ៉ាសម្តែង។
កន្លងមកមិនថារវល់យ៉ាងណា “Lukevoyage” តែងតែឆ្លៀតផុស update ពីការងារ lifestyle រូបដំណើរកំសាន្តនៅលើអ៊ីនស្ត្រាក្រាមរបស់គាត់អោយអ្នកគាំទ្រទស្សនានិងកំសាន្តជានិច្ច។ ប៉ុន្តែយប់មិញហ្វែនៗកំសាន្តលែងចេញហើយ ពីព្រោះបានពត៌មានថាលុកកើតជម្ងឺកូវីដ១៩។ ដោយ GMMTV បានប្រកាសថាលុកតេស្តឃើញលទ្ធផលវិជ្ជមាន ខាងផលិតកម្មសុំពន្យាពេលថតរាល់ការងារទាំងអស់ដែលលុកបានទទួលសិន ពេលនេះសុំធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យសិន សុំអធ្យាស្រ័យពួកយើងនិងត្រឡប់មកធ្វើការធម្មតាពេលលុកបានជាសះស្បើយសិន។
“Lukevoyage”បានចូលត្រួតពិនិត្យ RT-PCR កាលពីថ្ងៃទី ១២ មករា វេលាម៉ោង ៨ព្រឹកហើយដល់ម៉ោង ៨ និង៣០នាទីយប់ខាងមន្ទីរពេទ្យបានទាក់ទងប្រាប់លទ្ធផលថាគាត់មានផ្ទុកវីរុសកូវីដសូមមកទទួលការព្យាបាលជាបន្ទាន់ ដែលពេលនោះលុកមានអាការះឈឺក្បាល ឈឺក ក្អកតិចតួច ហើយបានទៅធ្វើការរក្សាជម្ងឺនៅមន្ទីរពេទ្យហើយ ។
ទាំង GMMTV ទាំង “Lukevoyage” នាំគ្នាចែកចាយពត៌មានទៅកាន់អ្នកពាក់ព័ន្ធទាំងអស់អោយទៅត្រួតពិនិត្យ ហើយនឹងធ្វើការប្រកាសពី Timeline របស់លុកក្នុងពេលឆាប់ៗនេះ៕
អត្ថបទដោយយ៖ ចាន់សា