និយាយបានត្រូវចិត្ត… អ៊ែរថា ពងមាន់ឡើងថ្លៃ សាច់ជ្រូកឡើងថ្លៃ នៅតែមួយទេដែលមិនឡើងសោះនោះគឺ……!

ប្រហែជាមិត្តអ្នកអានបានដឹងស្រាប់ហើយថារឿងធំនៅប្រទេសថៃដែលគេនិយាយដល់ច្រើនជាងគេនៅពេលនេះគឺរឿងតម្លៃស្បៀងអាហារឡើងថ្លៃ ហើយក៏បានក្លាយជាដ្រាម៉ាសង្គមរូចរាល់ដោយប្រជាជនមិនពេញចិត្តនឹងសេដ្ឋកិច្ចដែលកំពុងចាប់ផ្តើមមានវិបត្តិស្របពេលកូវីដកំពុងផ្ទុះសាជាថ្មី។

ក៏មានតារ៉ាជាច្រើនលើកយករឿងនេះមកនិយាយ អ្នកខ្លះនិយាយមិនបានក្បោះក្បាយក្លាយទៅជាមនុស្សដែលសង្គមនាំគ្នាចូលមករិះគន់ នាំគ្នាចូលខមមិនលើផុសសំដែងពីការមិនពេញចិត្តរហូតក្លាយទៅជាពត៌មាន ដូចជាករណីរបស់តារ៉ា “Nine Naphat” ជាដើម ប្លែកអីតែ “bunnyaire” នាងក៏បានផុសពីរឿងហ្នឹងដែរតែគ្រប់គ្នាពេញចិត្តវិញ!!

តារ៉ាស្រីរាងតូចច្រឡឹង “bunnyaire” បានផុសរូបខ្លួនឯងព្រមជាមួយ ខែបសិននិយាយពីបញ្ហាសេដ្ឋកិច្ចដែលកំពុងក្តៅគគុកព្រោះគ្រប់យ៉ាងឡើងថ្ងៃជាពិសេសសាច់ជ្រូក ដោយនាងបាននិយាយថា “ពងមាន់ឡើង សាច់ជ្រូកឡើង នៅតែមួយទេដែលមិនទាន់ឡើងនឹងគេនោះគឺ លុយក្នុងកុងធនាគារ មិនដឹងម៉េចចុះយកៗ” #គ្រប់គ្នាស៊ូស៊ូណា។

អ្នកប្រើប្រាស់នាំគ្នាចូលចិត្ត ផ្ញើររូបបេះដូងអោយដោយគិតថាអ៊ែរយល់ពីសុខទុក្ខរបស់ពួកគេហើយក៏ជាអ្នកដែលបានផុសផ្តល់កំលាំងចិត្តអោយគ្រប់គ្នាមុនគេ ពួកគេក៏បានចូលខមមិនផ្តល់កំលាំងចិត្តអោយគ្នាទៅវិញទៅមកនៅក្នុងផុសរបស់ bunnyaire​ ផងដែរ៕

អត្ថបទដោយយ៖ ចាន់សា