តោះត្រាវ!!​ គេនិយាយដើមពេញទឹកពេញដឺ ហៃសូស្រីម្នាក់ មានទ្រព្យច្រើនរាប់ម៉ឺនលានតែជំពាក់លុយ ១ពាន់ ២ពាន់អត់សង!

មានរឿងអោយនិយាយទៀតហើយសម្រាប់ក្រុមអ្នកចូលចិត្តជុំៗត្រាវរឿងតារ៉ា ហៃសូ ដោយមានចំហាយភាយៗពីអ្នកស៊ឺបរឿងម្នាក់ឈ្មោះ “នាងឃម” ថាមានអ្នកមានម្នាក់ប្រើប្រាស់ជីវិតជាហៃសូស្រីថៃ តែធ្វើរឿងដែលមិននឹកស្មាដល់ “ខ្ចីលុយអ្នកក្រហើយអត់សង ទាំងដែលខ្លួនឯងមានសម្បត្តិច្រើនមហាសាល”។

ឈ្មោះអក្សរកាត់របស់អ្នកខ្ចីនោះគឺ ​”PK” ដែលអាចសន្មត់បានថាមិនមែនជាតារ៉ាចម្រៀងឬតារ៉ាសម្តែងទេ តែជាហៃសូស្រីស៊ីវីល័យ មានឋានៈខ្ពស់ក្នុងសង្គមថៃ តែងតែមានមុខចូលរួមកម្មវិធីធំដុំនិងល្បីល្បាញជាច្រើននៅក្នុងសង្គម តែមាននិស្ស័យម៉្យាងដែលធ្វើអោយគ្រប់គ្នារអែងមិនចង់ជ្រលក់ជាមួយ។

ហើយរឿងនេះមានតែមិត្តស្និទ្ធស្នាលមែនទែនទេទើបដឹង រឿងដែលថានាងជាមនុស្សចូលចិត្តទៅខ្ចីលុយអ្នកក្រ ឬអ្នកធម្មតា ១ពាន់ ២ពាន់បាតហើយអត់សង នៅពេលគេទាហៃសូនោះចូលចិត្តធ្វើពុតដូចនឹកមិនឃើញថាធ្លាប់ជំពាក់ ហើយអត់សងហ្មង តាំងពីដើមរហូតមកដល់ឥឡូវ គ្មាននរណាបានទទួលប្រាក់សងពីនាងវិញសូម្បីតែម្នាក់។

ទង្វើបែបនេះមើលទៅដូចហៃសូក្លែងក្លាយ តែកុំយល់ច្រលំណា នាងមានមែនទែន មិនមែនក្លែងក្លាយ ឬក៏មិនមែនជាហៃសូដែលធ្លាក់ខ្លួននោះទេ គ្រាន់តែចូលចិត្តធ្វើខ្លួនចឹង ចង់បានរបស់អ្នកដទៃ គេគ្រប់គ្នាឆ្ងល់ថាមានដល់ថ្នាក់ហ្នឹង ១ពាន់២ពាន់វាមិនកំរើកកុងធនាគាទេ សងគេទៅ ទុកធ្វើអី?

បើបានពត៌មានតទៀតចាំAdmin យកមកចែករំលែទៀតណា តែចង់ប្រាប់ថា វាជាគម្រូរមេរៀនសម្រាប់អ្នកទាំងអស់គ្នាណា​ ឃើញគេមានស៊ីវីល័យមកខ្ចីលុយប្រញាប់ប្រញាល់បាញ់អោយណាស់ ដោយគិតថាគេខ្វះខាតមែន បន្ទាន់មែន ហើយគិតថាគេហ្នឹងសង តែប្រយ័ត្នប៉ះអ្នកដូចក្នុងអត្ថបទនេះណា។

អត្ថបទដោយយ៖ ចាន់សា