កើតអូមីក្រុងនឹងភ្នែកឡើងពណ៌ខៀវ! Punch ផ្លាស់ប្ដូរពណ៌ភ្នែកបន្ទាប់ពីកូវីដ១៩!

បច្ចុប្បន្ននេះ តារាល្បីៗក្នុងវិស័យសិល្បៈជាច្រើនបានប្រកាសថាខ្លួនបានឆ្លង COVID-19 ។ ក្នុងចំនោមនោះដែរ តារាចម្រៀងស្រី Punch Worakan បានបង្ហោះរូបភាពខ្លួនក្នុង IG ដោយបញ្ជាក់ខ្លួនបានឆ្លងកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។
រោគសញ្ញាមានដូចជាក្អក និងស្លេស្ម តែមិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ។ នៅក្នុង caption របស់នាងក៏បានបង្ហាញថា នាងបានចេញពីមន្ទីពេទ្យហើយ ក៏កំពុងតែធ្វើចតាឡីស័កនៅផ្ទះរហូតដល់ថ្ងៃទី១៧ ។

រូបនាងផ្ទាល់ក៏ធ្វើតាមវេជ្ជបញ្ជាគ្រូពេទ្យ ដោយលេបថ្នាំតាមធម្មតាដើម្បីព្យាបាលឱ្យដាច់ ហើយពេលនេះនាងក៏មានអាការៈប្រក្រតី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺភ្នែករបស់នាងបានប្រែពណ៌ទៅពណ៌ទឹកសមុទ្រ នាំឱ្យហ្វេនមានការព្រួយបារម្មណ៍ជាខ្លាំង ។
ចុងក្រោយនាងក៏បានស្រាយចម្ងល់ថាការប្ដូរពណ៌ភ្នែកគឺដោយសារតែថ្នាំប៉ុណ្ណោះ ហើយវានឹងប្រែទៅជាធម្មតាវិញបន្ទាប់ពីជាសះស្បើយ ហើយ Punch ក៏បានថ្លែងអំណរគុណហ្វេនៗរបស់នាង មិត្តភក្ដិ បងប្អូន ដែលតែងតែព្រួយបារម្មណ៍និងគាំទ្រនាងរហូតមក។​

អត្ថបទដោយ៖Eriya