នាយករដ្ឋមន្ត្រីប្រទេសថៃកោតសសើរក្រុម “4MIX”​!! កម្ររណាស់ដែលសិល្បៈករថៃទទួលបានការស្ងប់ស្ងែងបែបនេះ!

នាយករដ្ឋមន្ត្រី​ថៃលោក វីរះចាន់អ៊ូចា ទទួលស្គាល់និងបង្ហាញពីសេចក្តីកោតសរសើរយ៉ាងខ្លាំងទៅកាន់ក្រុម “4MIX” តារ៉ា​ T-POP សហសម័យថ្មីដែលកំពុងល្បីល្បាញនៅសហរដ្ឋអាមេរិក ហើយកំពុងត្រៀមខ្លួនដើម្បីក្លាយជា  Soft Power អោយជាតិថៃក្នុងពេលឆាប់ៗ​។

នៅថ្ងៃទី ១៣ ខែមករា មានពត៌មានពីស្ថាប័នរដ្ឋថៃថា លោកនាយករដ្ឋមន្ត្រី ចាន់អ៊ូចារ កោតសរសើរនិងមានមោទភាពចំពោះភាពជោគជ័យរបស់សិល្បៈករថៃក្រុម “4MIX” ក្នុងឋានៈជាក្រុមតារ៉ាដំបូងបង្អស់តំណាងអោយថៃ នាំយកតន្រ្តី T-POP ចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកបាន​ ហើយលោកស្ងប់ស្ងែងចំពោះការតាំងចិត្តខិតខំប្រឹងប្រែងអោយក្លាយទៅជា​ Soft Power របស់ថៃដែលពេញនិយមទូទាំងពិភពលោក។

ក្រុម “4MIX”​គឺជាក្រុមចំរុះភេទក្រុមដំបូងនៅក្នុងប្រទេសថៃ ដែលមានសមាជិក ៤នាក់ រួមមាន និនចា, ម៉ែកកា, ហ្វូកសង់, និង ចច ដោយម្នាក់ក្នុងចំនោមពួកគេជាភេទទីបី ហើយពួកគេគឺជាតំណាងអោយភាពចំរុះភេទសកលលោក។​ ក្រុមនេះល្បីល្បាញខ្លាំងក្រោយពេលបញ្ចេញបទចម្រៀងចំនួនពីរបទ “คิดผิด=គិតខុស” និងបទ “Y U COMEBACK” ដែលទទួលបាន Feedback ល្អប្រសើរគួរជាទីកត់សំគាល់ទាំងនៅក្នុងប្រទេសថៃ ទាំងនៅទ្វីបអាមេរិកា និងទ្វីបអឺរ៉ុប៕

អត្ថបទដោយយ៖ ចាន់សា