តួឯកស្រីនាង Taew មួយរឿងនេះប្រឹងអស់ពីសមត្ថភាព រឿងវាយប្រហារក៏ទៅរៀនវៃរៀនបាញ់!!

សមជាកំពូលតារាស្រីមួយដួងក្នុងសិល្បៈថៃ តួឯកស្រីនាង Taew Natapohn ត្រូវបានអ្នកគាំទ្រសសើរទៀតហើយពីសមត្ថភាពការសម្ដែងរបស់នាងនិងការខិតខំរៀនបន្ថែមរបស់នាងក្នុងរឿងភាគថ្មី។

ដោយតួឯកស្រីនាង Taew បើនិយាយពីការសម្ដែងតែងទទួលបានការសសើរពីមួយរឿងទៅមួយរឿង មិនថាក្នុងរឿងបែបសុភាពស្លូតបូត ក្រមិចក្រមើម ឬឆ្នាស់ឆ្នើមឆ្លាតវៃ រូបនាងបានសម្ដែងរួចមកហើយនិងលេងបានយ៉ាងសាកសម។ ហើយរឿងភាគថ្មីទើបចាក់ផ្សាយរបស់នាង ក៏ត្រូវបានគេសសើរពីការតស៊ូរបស់នាងថែមទៀតផងដែរ រឿងថ្មីនេះមានចំណងជើងថា เกมล่าทรชน (Game of Outlaws)រូបនាងត្រូវដើរតួជាប៉ូលីសដែលមានរឿងក្ដីជាប់គុក មានឈុតឆាកបាញ់ប្រហារវាយដំគ្នាច្រើន ទោះដំបូងឡើយមិនចេះតែក្រោយពីទទួលសម្ដែងហើយរូបនាងក៏បានទៅរៀនហ្វឹកហាត់ក្បាច់វៃសម្រាប់រឿងនេះ រឹតធ្វើឲគេសសើរពីការតស៊ូរបស់នាងហើយនាងក៏សាកសមនឹងតំណែងតារាស្រីសម្ដែងស្នាដៃល្អជួរមុខក្នុងសិល្បៈថៃផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ