ត្រឹមពេល ១នាទី លក់ដាច់ខ្ទេចគ្មានសល់ !! V ធ្វើអោយហ្វែនអន់ចិត្តព្រោះទិញកាបូបដែលជាស្នាដៃរបស់គាត់អត់ទាន់!
កាលពីចុងឆ្នាំ ២០២១ ក្រុម BTS ក្រុមតារ៉ា K-pop កូរ៉េចាប់ផ្តើមបញ្ចេញស្នាដៃ “Artists’ Made” របស់ពួកគេសម្រាប់ក្រុមអ្នកគាំទ្រតាមដែលបានសន្យា ពួកគេបង្កើតវាឡើងដើម្បីហ្វែនៗដែលតែងតែផ្តល់កំលាំងចិត្តអោយក្រុមទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ Army តែងតែនៅក្បែរគេរហូត ចឹងហើយ BTS ចង់ធ្វើអោយហ្វែនៗសប្បាយចិត្ត ផ្ទុយទៅវិញ V បែរជាធ្វើអោយហ្វែនៗមិនសប្បាយចិត្តទៅវិញព្រោះ Collection ស្នាដៃរបស់វីលក់ដាច់លឿនពេកទិញអត់ទាន់។
V’s collections មានកាបូបយួរដៃ MUTE BOSTON BAG និងខ្ទាស់អាវដែលវីជឿថាវាអាចធ្វើអោយហ្វែនៗរបស់គាត់ស្រស់ស្រាយបាន លក្ខណៈសម្បត្តិកាបូបយួរមានប្រើប្រាស់បានច្រើនយ៉ាង ដាក់របស់បានច្រើនយ៉ាង ហើយងាយស្រួលមើលថែរក្សាពីព្រោះវីបានជ្រើសយកប្រភេទស្បែកដែលមិនពិបាកសំអាតនិងមិនងាយខូច។
កាបូប MUTE BOSTON BAG លក់ដាច់អស់ក្នុងរយៈពេលតែមួយនាទីក្រោយពេលបើកដាក់លក់ ចាត់ទុកថានេះជាស្ថិតិកាបូបដែលលក់ដាច់លឿនបំផុតនៅលើពិភពលោក លើសពីនេះទៅទៀតប៉ុន្មានថ្ងៃនេះបណ្តាញសង្គម twitter ស្ទើរតែផ្ទុះហើយព្រោះគ្រប់គ្នាចូលមក twit អោយខាងក្រុមហ៊ុនក៏ដូចជាវី Restock កាបូបរបស់វីឡើងវិញព្រោះគេទិញមិនទាន់។
ចាត់ទុកបានថា V គឹជាបុរស Hot លំដាប់ពិភពលោកដែលមានទេពកោសល្យច្រើនយ៉ាង ច្រៀងអីក៏ផ្ទុះ ធ្វើអីក៏បានជោគជ័យ និយាយអ្វីក៏មានតែអ្នកស្រលាញ់ គាត់មិនដែលធ្វើអោយអ្នកគាំទ្រខកចិត្តលើ ជំនាញ១០០មុខរបស់គាត់ឡើយ៕
អត្ថបទដោយយ៖ ចាន់សា