តារ៉ាចម្រៀងម្ចាស់បទ “you are my everything” និងតួឯកប្រុសល្បីក្នុងរឿងប្រុសស្រលាញ់ប្រុស និងតារ៉ាបង្ហាញម៉ូតរបស់ប្រែនល្បីៗ លោក “bbillkin” បានផុសរូបស-ខ្មៅនៅក្នុងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់លោកព្រមជាមួយសារថា “មកវិញហើយ មុខហ្នឹងលៃទៅដើរនៅក្នុងរឿងដែលគួរអោយចងចាំ” ក្រោយពេលបាត់មុខពីបណ្តាញសង្គមនិងការងារសិល្បៈមួយរយៈ។
រូបស-ខ្មៅនិងសារមួយឃ្លារនោះមិនអាចហាមហ្វែនៗមិនអោយគិតអាណិតគាត់បានទេ វាដូចជាបង្ហាញពីអារម្មណ៍របស់គាត់ខណៈពេលដែលកំពុងប្រឈមមុខជាមួយបញ្ហានោះ គាត់ត្រឡប់មកវិញមែនតែប្រហែលជាមិនអាចបំភ្លេចបទពិសោធន៍នោះបានឡើយ ក្រុមអ្នក Followers នាំគ្នាចូលខមមិនថា “នឹក” គ្រប់គ្នា។
មុននេះ “bbillkin” ត្រូវស្ថិតនៅក្នុងស្ថានភាពមួយដែលត្រូវភ័យអ រន្ធត់ចិត្ត ជាច្រើនថ្ងៃដោយមិនដឹងថាលោកបានឆ្លងជម្ងឺកូវីតពីមិត្តភក្តិរបស់លោកឬអត់ តារ៉ាវ័យក្មេងរបស់យើងត្រូវនៅក្នុងផ្ទះតាមដានសុខភាព មិនអាចទទួលធ្វើការងារបានហើយការងារដែលត្រូវថតត្រូវលើកថ្ងៃទាំងអស់ លើសពីនេះគាត់ត្រូវធ្វើតេស្តរកមេរោគកូវីដរាល់ថ្ងៃតាមការណែនាំរបស់ពេទ្យ។
ថ្ងៃនេះគាត់បានផុស update ជាលើកដំបូងថាគាត់បានមកវិញហើយធ្វើអោយវាក្លាយទៅជាដំណឹងល្អសម្រាប់មិត្តរួមអាជីព និងអ្នកគាំទ្ររបស់គាត់ ព្រោះមិនយូរទៀតទេយើងនឹងអាចស្តាប់បទចម្រៀងពិរោះៗ រឿងល្អៗមើល និងរូបថត Fashion របស់គាត់វិញហើយ។ អបអរសាទ!
អត្ថបទដោយយ៖ ចាន់សា