តួឯកស្រីល្បីឈ្មោះមានស្នាដៃក្នុងការសម្ដែងនាង Taew Natapohn ព្រមនិយាយពាក្យក្នុងចិត្តហើយក្រោយលាក់ទុក្ខតែម្នាក់ឯងយូរឆ្នាំ ទោះជាខំញញឹមខំរីករាយយ៉ាងណាក៏មិនអាចរក្សាផ្លូវចិត្តរបស់នាងបានឡើយ។
ដោយតារាស្រីនាង Taew បាននិយាយក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះពីផលអវិជ្ជមានដែលនាងទទួលបានពីពាក្យរិះគន់អ្នកលេងបណ្ដាញសង្គមនាពេលកន្លងមក។ និយាយបណ្ដើរទប់ទឹកភ្នែកបណ្ដើរ Taew បានឲដឹងផងដែរថា ទោះបីជារូបនាងខំធ្វើចិត្តឲរីករាយប៉ុណ្ណាក៏នៅតែធ្វើឲនាងមានភាពតានតឹង ហើយឈានទៅដល់ធ្វើឲរូបនាងមានជំងឺឆាប់ភ័យឆាប់ខ្លាចឆាប់រំជួលចិត្តនិងឈានដល់ការប្រើប្រាស់ថ្នាំដើម្បីព្យាបាលថែមទៀតផង។
គួរបញ្ជាក់ផងដែរថាតួឯកស្រីនាង Taew ប៉ុន្មានឆ្នាំចុងក្រោយនេះតែងទទួលបានពាក្យរិះគន់ពីបណ្ដាញសង្គមមិនថារឿងជីវិតស្នេហានិងរឿងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាង។ រូបនាងត្រូវបានគេរិះគន់ក្រោយបែកគ្នាជាមួយសង្សារស្រលាញ់គ្នាយូរឆ្នាំ ហើយទៅមានគូស្នេហ៍ថ្មីជាហៃសូ និងត្រូវបានគេរិះគន់ក្រោយរូបនាងរាំបង្ហោះក្នុង Tik Tok និងត្រូវបានគេថាឲមិនស្រស់ស្អាតក្រោយស្រកទម្ងន់ខ្លាំង។ ទោះជាពេលកន្លងមកនេះនាងនៅតែបន្ដការរស់នៅតាមបែបដែលនាងចូលចិត្ត ញញឹមស៊ូនឹងពាក្យរិះគន់តែរូបនាងនៅតែមានការប៉ះពាល់ខ្លួនអារម្មណ៍ព្រោះតែរឿងនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ