Ploy Chompoo ស៊ូមិនថយ! ត្រូវមនុស្សចាក់ធ្វើស៊ី រហូតត្រូវយកឯកសាភស្តុតាងបញ្ជាក់ថាខ្លួនជាម្ចាស់កម្មសិទ្ធរបស់បទ “location”

មានឧបសគ្គចូលមករារាំងមិនចេះចប់មិនចេះហើយតែម្តងសម្រាប់តារ៉ាសម្រៀងស្រីដែលបានចាប់ផ្តើមអាជីពជាអ្នកចម្រៀងតាំងពីនៅមានអាយុត្រឹមតែ ១៤ឆ្នាំ ហើយនាងក៏ជាម្ចាស់បទ ​”ปลิว” ដែលល្បីល្បាញខ្លាំងនៅកម្ពុជាយើងដែរ។ មួយរយៈនេះមានរឿងជាច្រើនចូលមកធ្វើអោយនាងឈឺក្បាលក្រោយពេលនាងសម្រេចចិត្តក្លាយខ្លួនជាតារ៉ាចម្រៀងឯករាជ ធ្វើចម្រៀងដោយខ្លួនឯង ដល់ថ្នាក់មានគេបញ្ជារមិនអោយចាក់បទចម្រៀងនាងនៅតាមបុស្តិ៍វិទ្យទៀត។

ថ្មីៗនេះនាងបានចេញពត៌មានមួយទៀតនៅក្នុង live របស់នាងអំពីបទចម្រៀងថ្មី “Location” ដែលត្រៀមចេញនៅថ្ងៃទី១៤ខែមករាថា ចម្រៀងនឹងចេញធម្មតានៅតាមបណ្តាប្រព័ន្ធ​ Streaming តែនៅក្នុង youtube អាចមានបញ្ហាខ្លះៗដោយព្រោះនៅពេលនេះមានអ្នកបន្លំខ្លួនប្រាប់ទៅកាន់​ youtube ថាបទចម្រៀងរបស់ខ្ញុំជាបទ​ Copy Right ដោយ youtube ត្រូវពន្យាពេលចាក់ចម្រៀងរបស់ខ្ញុំរយៈពេល ១៤ថ្ងៃបើក្នុងរយៈពេលនោះអ្នកបន្លំខ្លួនមិនអាចយកឯកសាមកបញ្ជាក់បានថាជាកម្មសិទ្ធរបស់ខ្លួនបានទើបអាចចេញផ្សាយចម្រៀងបាន។
After Footer (Active) - damrei Mr1 Zone2

នាងបាននិយាយប្រាប់ហ្វែនៗថា កុំនាំគ្នាចំឡែកចិត្តណាថ្ងៃទី​១៤នេះអ្នកទាំងអស់គ្នាអាចស្តាប់បទ “Locatoin” បានធម្មតាតាម​បណ្តាញ Streaming តែអាចស្តាប់បានត្រឹម ១ម៉ោងពីម៉ោង ឬមួយភ្លែតទេណា ហើយសូមរងចាំមើលនឹងអោយកំលាំងចិត្តខ្ញុំនៅក្នុង youtube ផងណា ខ្ញុំច្បាស់ណាស់ថាបទចម្រៀងរបស់ខ្ញុំនឹងត្រឡប់មកវិញ ពីព្រោះខ្ញុំជាម្ចាស់បទហ្នឹង ខ្ញុំមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ (ដោយបានលើកបង្ហាញនៅក្នុងការ​ Live របស់នាង)។
បញ្ចប់ដោយអារម្មណ៍សោកស្តាយចំពោះរឿងដែលកើតឡើង នាងសុំទោសទៅកាន់អ្នករងចាំស្តាប់ទាំងអស់ដែលធ្វើអោយខកខាន ហើយសុំឆ្លៀតឳកាសអរគុណទៅកាន់ក្រុមស្ត្រីមមិងដែលជួយអោយនាងអាចចេញបទចម្រៀងបានតាមគម្រោងការនិងថ្ងៃដែលបានកំណត់​៕

អត្ថបតដោយ ចាន់សា