កូនទុកមួយលែកសិន! Mew Nittha ប្រកៀកស្វាមីសែនល្អហៃសូ Saint ផ្អែមល្ហែមដូចនៅក្រមុំកំលោះសំខាន់ម៉ាក់ៗតែងខ្លួនស៊ិចស៊ីណាស់ដែរ! មានរូបភាព
ទើបតែគម្រប់ខួបអាពាហ៍ពិពាហ៍ 2ឆ្នាំ មិនប៉ុន្មានថ្ងៃមុននេះ សម្រាប់គូរស្វាមីភរិយាតារាស្រី Mew Nittha និងហៃសូ Saint ជាស្វាមីរួមទាំងព្រះនាងតូចក្នុងគ្រួសារគឺអូន Marin ដែលពេលនេះមានអាយុ 4 ខែ ហើយកូនស្រីក៏គួអោយស្រលាញ់ឡើងជារៀងរាល់ថ្ងៃដែរ
ចំណែកឯលោកប៉ាអ្នកម៉ាក់ឯណេះវិញក៏លង់និងកូនស្រីខ្លាំងណាស់ ម៉ាក់ប៉ាកូននៅជាមួយគ្នារហូត
ប៉ុន្ដែក៏មានពេលសារសងតាមភាសាគូរស្វាមីភរិយា Mew-Saint ដេញវេលាបានក្នុងការទៅបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក ដូចជាសកម្មភាពជាក់ស្ដែងអ្នកទាំងពីរស្មោះស្មគ្រ័ទៅអង្គុយញុំកាហ្វេហើយក៏មានវគ្គផ្អែមល្ហែម ខណៈថតរូបគូរ ហើយក៏មានរូបថតស្អាតៗរបស់ម៉ាក់ៗដែលស្វាមីជាអ្នកថតអោយដោយផ្ទាល់
ហើយកន្លែងនេះ Mew នៅមានបែរខ្នងបង្ហាញភាពស៊ិចស៊ីតិចៗ មួយវិញទៀតពេលនេះម៉ាក់ៗក៏បានស្ដាររូបរាងអោយមកស្អាតដូចដើមវិញជិត 100ភាគហើយដែរ ក្រៅពីសម្រស់ស្រស់ស្អាតហើយ នៅមានភាពស្ដុកស្ដមជាទីចាប់អារម្មណ៍ទៀត ព្រោះចិញ្ចៀនពេជ្រនៅនិងដៃរបស់អ្នកម៉ាក់ធំមិនល្មមទេ
អត្ថបទដោយ : នីត្តា