មិនទាន់បាត់ខ្មាសគេរឿង”លុតជង្គង់សុំមិត្តប្រុស” រៀបការទេ! ស្នេហាមុន Cheri.belle ឆ្អែតចិត្តខ្លាំងលើកនេះសុំចាំរហូតខាងប្រុសធ្វើមុន!

តារ៉ាសម្តែងស្រីថៃរបស់យើងធ្លាប់ចេញពត៌មានផ្ទុះមួយ ជាការបើកបង្ហាញមុខសង្សារប្រុសរបស់ខ្លួនជាផ្លូវការទៅកាន់ទស្សនិកជនដល់ថ្នាក់ខាងស្រីលុតជង្គង់សុំខាងប្រុសរៀបការនៅ “Universe Studio” នៅក្រៅប្រទេសដែលដំបូងគ្រប់គ្នាចូលរួមអបអរសាទតែចុងក្រោយតារ៉ាស្រី “Cheri.belle” ត្រូវរស់ជាមួយភាពខ្មាសអៀននិងឆ្អែតចិត្តចំពោះអ្វីដែលនាងបានធ្វើជាខ្លាំងក្រោយពេលស្នេហាមួយនោះមិនអាចទៅដល់ត្រើយ​។

មកលើកនេះ “Cheri.belle” មកអោយសម្ភាសន៍ក្នុងកម្មវិធីកំសាន្ត នៅពេលដែលត្រូវបានសាកសួរទាក់ទងនឹងទំនាក់ទំនងស្នេហានាងឆ្លើយថាពេលនេះចាប់ផ្តើមបើកចិត្តនិយាយជាមួយអ្នកថ្មីបណ្តើរៗហើយតែសូមមិនបង្ហាញឥឡូវនេះខ្លាចដូចប្រវត្តិសាស្ត្រ សូមអោយវាទៅតាមធម្មជាតិមិនទាន់បើកអោយដឹងទេចាំមើលខាងប្រុសសិនថាគេហ៊ានបើកចំហដល់កម្រិតណា គេប្រាកដជាមួយយើងដល់កម្រិតណា។

បើសួរថា Single អត់ប្រហែជានាងត្រូវឆ្លើយដូចតារ៉ាផ្សេងៗហើយថា​ “ឥឡូវនេះកំពុងមើលចិត្តគ្នា សិក្សាពីគ្នាទៅវិញទៅមក មានអីចេះប្រាប់គ្នា យើងតែងតែនិយាយគ្នាដោយហេតុផល មានអ្វីប្រាប់គ្នា មិនសប្បាយចិត្តចេះអធិប្បាយអោយគ្នាស្តាប់” នាងបន្ថែមទៀតថាលើកនេះស្រួលណាស់ធ្វើដូចមនុស្សធំៗខុសពីលើកមុន សម្រេចចិត្តបែបក្មេងក្មាងធ្វើអោយកើតដ្រាម៉ាឯងឡើងប៉ះសក់ ខ្មាសគេរហូតដល់បច្ចុប្បន្ន។

សរុបមកស្នេហាចាស់បានចប់ហើយចប់ដោយនាងត្រូវខ្មាសគេ ហើយនាងកំពុងមានមនុ្សសថ្មីចូលមកដែលនាងសុំមិនទាន់បង្ហាញមុខឡើងនេះសូមចាំទាល់តែខាងប្រុសចេញមុខផ្ទាល់ដោយខ្លួនឯង៕

អត្ថបទដោយ ចាន់សា