មានរឿងអ្វីកើតឡើង?! Patt Napapa T. និយាយកណ្តាលកម្មវិធីទូរទស្សន៍ថាចែកផ្លូវគ្នាជាមួយបងប៉ូលីសសំណប់ចិត្តហើយ!

សម្រាប់គូរ Patt Napapa T. និងលោកប៉ូលីស Nine Naphat បានបើកទំព័រស្នេហាយ៉ាងស្រស់បំព្រងពេញទៅដោយពណ៌ស៊ីជុមពូកាលថ្ងៃបុណ្យបណ្តែតប្រទីបថៃឆ្នាំ២០២១ មានទាំងរូបគូស្វីតៗ រូបគ្រួសារជាមួយកូនប្រុស និងរូបជួបជុំគ្រួសារដែល ផែតបានទៅចូលរួមកម្មវិធីជប់លៀងជាមួយក្រុមគ្រួសារខាងប្រុស រហូតធ្វើអោយហ្វែនៗហែគ្នាគាំទ្រព្រោះគ្រប់យ៉ាងចេញមកបែបកក់ក្តៅគួរអោយស្រលាញ់​។

តែបន្ទាប់មកមើលទៅទំនាកទំនងអ្នកទាំងពីរដូចជាចាប់ផ្តើមរង្គុះរង្កើរបណ្តើរៗហើយ ពីព្រោះពាក្យរបស់ Patt Napapa T. ដែលបាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ “รายการแชร์ข่าวสาวสตรอง” ដែល ផែត មាននាទីជាពិធីករកម្មវិធីនោះនាងបាននិយាយខ្លះៗថា “ទំនេរហើយណា ទំនេរហើយ” ដែលមានន័យថាខ្លូនឯងឥឡូវ​ single ​បេះដូងនៅទំនេរ។

មិត្តរួមការងារចាប់ផ្តើមនិយាយលេងលក្ខណៈចង់បានពត៌មានបន្ថែមថា “បើចឹងមែនត្រូវទៅប្តឹងប៉ូលីសហើយមើលទៅ ខ្ញុំស្គាល់ ណាយណាផាត់ណា” ផែតក៏បានតបតថាមិនស្គាល់លោកប៉ូលីសអីទេបច្ចុប្បន្ននេះ ធ្វើអោយពិធីករពីរនាក់ផ្សេងទៀតភ្លាត់មាត់ថា អីគេទៀតហើយអា មិចវិញឡូវ?

Patt Napapa T ឆ្លើយថាចឹងឯង យើង Update គ្នាមួយថ្ងៃម្តង បន្ទាប់មកទៀត ប៉ុយបានសួរថាចុះបានលុបរូបចោលហើយឬនៅនាងក៏ឆ្លើយថា ខាងប្រុសគេមិនលប់ទេ តែខាងខ្ញុំចាំគិតមើលសិន។ ហើយចុងក្រោយ ផែតបានបញ្ជាក់យ៉ាងច្បាស់ថាវាមិនមែនជាការខឹងគ្នាលេងៗទេ អ្នកទាំងពីរបាននិយាយគ្នារួចហើយ សរុបគឺបែកគ្នាមែនទែនហើយ ខាងស្រីក៏ចាប់ផ្តើមផុសបញ្ជាក់នៅក្នុងអ៊ិនស្ត្រាក្រាមប្រាប់ថាខ្លួនឯងគ្មានសង្សារដែរថ្ងៃនេះ (ថ្ងៃទី​១៤មករា២០២២)។

អត្ថបទដោយ ចាន់សា