គួរឱ្យសសើរមែន! Ann Thong ព្រះនាងក្នុងវិស័យសិល្បៈរក្សាជីវិតធម្មតា និងសាមញ្ញរហូតមក!

Ann Thongprasom ដែលជាតារាសម្ដែង និងអ្នកដឹកនាំស្រីល្បីប្រចាំប្រទេសថៃ ហើយត្រូវបានគេតែងតែហៅថា ព្រះនាងក្នុងវិស័យសិល្បៈ ។ ទោះជាយ៉ាងណា Ann មិនបានប្រើជីវិតរស់នៅរបស់ខ្លួន ដូចព្រះនាងដូចដែលហៅនោះទេ នាងបានប្រើប្រាស់ជីវិតសាមញ្ញៗ ដូចមនុស្សធម្មតាដែរ។

ថ្មីៗនេះ គេបានឃើញរូបភាពមួយចំនួនដែលនាងពាក់ខោអាវឈុតខ្មៅធម្មតា កំពុងឈរផឹកទឹកដូងនៅតាមចិញ្ចើមផ្លូវ។ ព្រមទាំងមានរូបភាពជាច្រើនទៀតដែលបង្ហាញនាងចូលចិត្តទិញរបស់របរនៅតាមផ្សារតូចៗ។

រូបភាពទាំងអស់នេះធ្វើឱ្យទាក់ចិត្តហ្វេនៗ ឱ្យធ្វើការកោតសសើរនូវភាពមិនវាយឬក និងរស់នៅជីវិតសាមញ្ញមិនមានភាពឡូយឆាយ ទោះបីជាខ្លួនជាតារាលំដាប់នាំមុខនៅក្នុងប្រទេសក៏ដោយ។ មិនតែប៉ុណ្ណោះ Ann​ ត្រូវបានគេទទួលស្គាល់ថាជាមនុស្សរស់រាយ មិនចេះលែងឬកតារា ហើយចូលចិត្តរាប់អាន មិត្តភក្ដិគ្រប់រូបដោយមិនខ្វល់ពីឋានៈឡើយ។

អត្ថបទដោយ៖ Eriya