តារាស្រីស៊ិចស៊ី Pumpui Pantipha បានបង្ហោះរូបស៊ិចស៊ីមួយចំនួននៅក្នុង IG ដែលធ្វើឱ្យទទួលបានមតិជាច្រើនពីបណ្ដាហ្វេនៗ និងមិត្តភក្ដិតារាជារបស់នាង។ Pantipa បានធ្លាប់បង្ហើបអ្នកកាសែតមកថា ជីវិតគ្រួសាររបស់នាងមានលក្ខណៈ សាមញ្ញហើយ ការសម្រេចចិត្តផ្សេងៗតែងតែមានការយោគយល់គ្នា និងចេះស្តាប់គ្នាទៅវិញទៅមក។ នាងក៏បានប្រាប់ទៀតថា ស្វាមីរបស់នាង Gwin ជាមនុស្សចិត្តល្អ ហើយមានការអប់រំខ្ពស់ បុគ្គលិកលក្ខណៈល្អ ដែលអ្វីគ្រប់យ៉ាងសុទ្ធតែល្អ។
Pantipa ក៏បានបញ្ជាក់ទៀតថាជីវិតគ្រួសារគ្មានអីក្រៅពីការចុះសម្រុងគ្នាក្នុងចំណោមគ្រួសារសាច់ថ្លៃនោះទេ ដែលនេះជាសំណាងរបស់នាងព្រោះគ្រួសាររបស់ស្វាមីជាមនុស្សល្អ និងស្រលាញ់នាងផងដែរ។
កំឡុងពេលនេះដែរ Pantipa កំពុងតែព្យាយាមថែរក្សាគក៌របស់ខ្លួនព្រោះជិតដល់ថ្ងៃឆ្លងទន្លេ ទោះយ៉ាងណាក្ដី ក៏នាងព្យាយាមថតរូបក្នុងកំឡុងពេលនេះដើម្បីទុកជាអនុស្សាវរីយន៍សម្រាប់កូននាង។