បាញ់ទឹកសោះស្មានតែបាញ់អីផ្សេង! សា្វមីរបស់ Lydia ជាអ្នកកំប្លែងពិតៗ!

គូស្នេហ៍​តារាមួយគូ​ទៀត​ដែល​មាន​ភាព​ផ្អែមល្ហែមមិនធម្មតាធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សំណើចដកចិត្តមិនរួចនោះគឺគ្មានគូណាក្រៅពីតារាចម្រៀងស្រី Lydia Sarunrat Dean និងតារាប្រុស Matthew Paul Dean នោះទេ។ ដូចដែលយើងបានដឹងហើយថានាក់ទាំងពីរបានរៀបការជាមួយគ្នាយូរមកហើយ ក៏មានកូនប្រុសស្រីដ៏គួរឱ្យស្រលាញ់ពីររូបគឺ Delan និងDemi ។

​ ទោះបីLydia និងស្វាមីការនៅជាមួយប៉ុន្មានឆ្នាំហើយ តែភាពរូម៉ែនទិច និងក្ដីស្រលាញ់របស់អ្នកទាំងមិនដែលចេះសាបរលាប ឬចុះថយនោះឡើយ។ ថ្មីៗនេះ Lydia ក៏បានបង្ហោះវីឌីអូកំប្លែងមួយនៅក្នុងIG របស់ខ្លួនដែលក្នុងនោះមានស្វាមីរបស់នាងកំពុងឈរបាញ់ទឹករាំផងច្រៀង ធ្វើឱ្យអ្នកទប់សំណើចមិនបាន។

ក្នុងនោះដែរ នាងក៏បានដាក់ក្នុងcaption នាង wait for it ហើយក៏មានរួមមានទាំងបង្ហាញទៀតថា មានស្វាមីជា Matt មិនចេះធុញទេ។ ឃើញ​បែប​នេះ អ្នកគាំទ្រ​នាំគ្នា​ចូល​ចិត្ត​សរសើរ​ពី​ភាព​គួរ​ឱ្យ​ស្រលាញ់​របស់​ពួក​គេ​មិន​ដាច់ពីមាត់ ។
អត្ថបទដោយ៖ Eriya