អ៊ុត “នុន វ៉រ៉ានុត-បែលឡារ៉ានី-ម៉ៃដាវិកា” តើមួយណាជាម្ចាស់ពាន់រង្វាន់ Fever តារ៉ាសម្តែងស្រីប្រចាំឆ្នាំ!

ឆ្នាំមុនតារ៉ាសម្តែងស្រីរបស់យើងនាំគ្នាលេងម៉ាអស់ដៃ យល់សាច់រឿងនិងដំណើររឿងបានយ៉ាងល្អធ្វើអោយរឿងដែលនាងសម្តែងទទួលបាន Ratting កំពូល មានអ្នកនិយាយដល់ច្រើនហើយល្បីទៅដល់ស្រុកក្រៅទៀត ចុងក្រោយនេះមានការបើកបង្ហាញពីពានរង្វាន់ Fever Award 2021 សម្រាប់ប្រទេសថៃជាលើកដំបូង ដែលមានតារ៉ាស្រីបីនាក់ជាប់ឈ្មោះចូលប្រកួត រួមមាន៖

ចាប់ផ្តើមដោយអ្នកដំបូងគឺ “davikah” តួឯកស្រីក្នុងរឿង​ “วันทอง” របស់ទូរទស្សន៍បុស្តិ៍លេខ៣១ ដែលអ្នកទស្សនានាំគ្នានិយាយពាក្យមួយម៉ាត់ដូចៗគ្នា “ម៉ៃដាវិកា សម្តែងមានសមមែន”។

បន្តមកទៀតគឺអ្នកនាង “nuneworanuch” តួឯកស្រីរបស់រឿង “กระเช้าสีดา” សម្តែងជាប្រពន្ធដើមមហិមាបានត្រូវចិត្តស្រីៗទូទាំងអាស៊ីតែម្តង ម៉្យាងទៀតគឺនាងចូលតួជាមួយតួឯកប្រុសបានល្អខ្លាំងណាស។

ចុងក្រោយគឺជៀសមិនផុតពីកញ្ញាមេធាវីបស់យើងគឺ “bellacampen” តួឯកស្រីនៅក្នុងរឿង “ให้รักพิพากษา” ដែលធ្វើអោយគ្រប់គ្នាជឿលើភាពរឹងមាំក្នុងការងារ និងភាពស្រីចាស់ស្រលាញ់ប្រុសក្មេងរបស់នាង ។

ដោយសាររង្វាន់ Fever Award 2021​ គឺជាកម្មវិធីដែលគេរៀបចំអោយមានដំបូងចឹងហើយគ្រប់គ្នាកំពុងអ៊ុតនិងផ្តល់កំលាំងចិត្តអោយ​ idol របស់ខ្លួនរៀងៗខ្លួន បើល្អទាំងបីយ៉ាងនេះអោយមួយតែស្តាយមួយហើយ តែបានមួយណាក៏បានព្រោះអ្នកទាំងបីសុទ្ធតែសាកសមនឹងរង្វាន់នេះ។

អត្ថបទ ចាន់សា