បើគិតមកទល់និងបច្ចុប្បន្ននេះតារាថៃប្រុសលោក Gun Naphat និង អតីតគូស្នេហ៍តារាស្រី Marie Broenner បានបញ្ចប់ទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជិង១ឆ្នាំទៅហើយ ហើយកន្លងមកក៏មិនសូវដែលលេចលឺថាអ្នកទាំងពីររំលឹកឬក៏នឹករលឹកទៅកាន់គ្នាផងដែរ។
ជាក់ស្ដែងទើបតែថ្មីៗនេះលោក Gun Naphat ទើបតែដាច់ចិត្តនិយាយរឿងរ៉ាវស្នេហារបស់ខ្លួនទៅកាន់មហាជននិងហ្វេនៗយ៉ាងដូច្នេះថា៖
«កាលដែលលោក និង Marie នៅមានទំនាក់ទំនងគ្នា ម្នាក់ៗពិតជាសម្តែងការស្រឡាញ់ពេញចិត្តចំពោះគូរបស់លោកណាស់ តែដល់ពេលបែកគ្នាបែរជាជេរប្រទេចវែកញ៉ែកដាក់កំហុសឲ្យគ្នាទៅវិញ»។
លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតដែលថា ៖ «បើសួរថាលោកចង់រាប់អានគ្នាជាមិត្តនឹង Marie ទេ គឺលោកចង់ប្រាប់ថា លោកពិតជាចង់រាប់អាន Marie ជាមិត្តណាស់ខ្លាំងណាស់»
យ៉ាងណាមិញក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងសង្ឃឹមថាទំនាក់ទំនងអ្នកទាំងពីរទៅថ្ងៃអនាគត់អាចនិងល្អមកវិញផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖