ទំរាំបានសម្រច Rain ធ្លាប់ត្រូវបានភរិយាបដិសេដស្មេហ៍ ៣ដង, Rain និងភរិយាជីវិតស្នេហាមុនពេលរៀបការ!

Rain តារ៉ា K-pop កូរ៉េដែលយើងស្គាល់ជា លីយ៉ុងជេ នៅក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ចាប់ផ្តើមជីវិតជាតារ៉ាដោយការសម្តែងរឿង ហើយជាតារ៉ាចម្រៀង តារ៉ា K-POP រហូតបានក្លាយទៅជាម្ចាស់ធុរកិច្ចផលិតកម្មតែម្តង។ គាត់ចាប់ផ្តើមដោយការមិនទទួលស្គាល់ ពីព្រោះគាត់មានមុខមាត់អាស៊ីតែឥឡូវទូទាំងពិភពលោកទទួលស្គាល់លោកជាសិល្បៈករឆ្នើមលំដាប់អន្តរជាតិ។

ចំពោះរឿងស្នេហាប្រហែលជាគ្រប់គ្នាដឹងហើយថាគាត់បានរៀបការជាមួយតារ៉ាសម្តែងស្រីកូរ៉េគឺអ្នកនាង “​Kim Tae Hee” នៅថ្ងៃទី ១៧ មករា ឆ្នាំ២០១៧ ក្រោយរៀបការអ្នកទាំងពីរក៏បានប្រើប្រាស់ជីវិតគូយ៉ាងសប្បាយរីករាយ ពុំដែលមានរឿងអាស្រូវឬពត៌មានមិនល្អចេញពីគ្រួសាររបស់គេឡើយ រហូតពេលនេះបានក្លាយខ្លួនជាអ្នកម្តាយលោកឪពុកយ៉ាងសម្បូរបែប។

លោក Rain ជាអ្នកដែលតែងតែប្រាប់ទៅកាន់គ្រប់សារពត៌មានថាលោកស្រលាញ់ប្រពន្ធលោកខ្លាំងណាស់ អោយធ្វើអ្វីក៏លោកធ្វើដែល លោកសុខចិត្តជ្រើសរើសយកប្រពន្ធរបស់គាត់ទោះបីយ៉ាងណាក៏ដោយ។ គាត់បង្ហើបថាគាត់ធ្លាប់ទទួលបានការបដិសេធពីប្រពន្ធរបស់គាត់ដល់ទៅបីដង នាងមិនព្រមទទួលយកគាត់ទេដោយមើលទៅហេតុផលផ្សេងៗ តែលោកមិនចុះចាញ់ឡើងគាត់នៅតែតាម តាមបញ្ជាក់ តាមរហូតបានសម្រេចដូចថ្ងៃនេះ ។

ចំណែកអ្នកនាង​ “​Kim Tae Hee” ក៏ធ្លាប់បានប្រាប់ថានាងជាមនុស្សសំណាងមែនទែនដែលសបានលោករ៉ែនជាស្វាមី គាត់ស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ លោករ៉ែនតែងតែធ្វើនាទីជាឪពុកនិងស្វាមីបានយ៉ាងល្អទោះបីជាការងាររវល់យ៉ាងណាក៏លោកនៅឆ្លៀតធ្វើរឿងទាំងនេះអោយយើងដែរ នាងស្រលាញ់ប្តីរបស់នាងខ្លាំងណាស់ ហើយនាងថានាងប្រហែលជាមានវិប្បដិសារីជាខ្លាំងបើថ្ងៃនោះនាងមិនទទួលយក Rain ជាស្វាមី៕

អត្ថបទដោយយ៖ ចាន់សា