គូនេះគេទាក់ទងគ្នាយ៉ាងម៉េច?? ហ្វែនៗរបស់​ Lizkook – Kookliz អាចមានសង្ឃឹមទេ?​

សម្រាប់ BTS’s Jungkook និង Blackpink’s Lisa អ្នកទាំងពីគឺជាកំពូលសិល្បៈករសិល្បៈការីរបស់ប្រទេសកូរ៉េខាងត្បូងដែលទទួលបានការគាំទ្រខ្លាំងទាំងនៅក្នុងប្រទេសកូរ៉េនិងនៅលើពិភពលោក។ គាត់ទាំងពីរត្រូវបានគេអោយរហ័សនាមច្រើនណាសនៅក្នុងវិស័យសិល្បៈ Legend គឺជាអ្វីដែលគេហៅ Jungkook មានន័យថាគាត់គឺជា Top of the Top សម្រាប់វិស័យ K-Pop រីឯស្រីតូច Lisa វិញត្រូវបានគេទទួលស្គាល់ថាជាគ្រូរឿងរាំ និង ជារាជនី brand ambassador។

ពួកគាត់មានក្រុមអ្នកគាំទ្រពាសពេញពិភពលោកតែអ្វីដែលគួរអោយចាប់អារម្មណ៍គឺហ្វែនៗទាំងសងខាងបានរួមដៃគ្នាបង្កើតជាហ្វែនដុមមួយទៀតឈ្មោះថា “Lizkook-Kookliz” សំដៅលើក្រុមអ្នកដែលចង់អោយតារ៉ាទាំងពីររបស់យើងមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយហេតុផលថាអ្នកទាំងពីរមានលក្ខណៈសម្បិត្តស្រដៀងគ្នា មានចំណង់ចំណូលចិត្តតែមួយ ហើយគួរអោយស្រលាញ់ដូចគ្នា ហ្វែនៗថាគេចង់អោយ ARMY និង BLINK បានរៀបការជាមួយគ្នា។

ហ្វែនៗ “Lizkook-Kookliz” តែងតែព្យាយាមស៊ើបពីទំនាក់ទំនង និងស្វែងរក ទិដ្ឋភាពពិសេសៗរបស់អ្នកទាំងពីរមកចែករំលែកអោយបានដឹងនិងបានកំសាន្ត តែក្នុងកំឡុងកូវិដ១៩នេះពួកគេស្ទើរតែអស់សង្ឃឹមហើយពីព្រោះពុំមានកម្មវិធីអ្វីដែលធ្វើអោយតារ៉ាទាំងពីរបានជួបគ្នាឡើយ រហូតមានផុសមួយ..

អ្នកគាំទ្រគូនេះហាក់បីដូចជាមានសង្ឃឹមឡើងវិញបន្ទាប់ពីឃើញផុសរបស់ Lisa ដែលនាងបានផុសនៅក្នុងបណ្តាញអ៊ិនស្ត្រាក្រាមរបស់នាងផ្ទាល់ នាងបានផុសរូបក្នុងសំលៀកបំពាក់អារវងារខ្យូត ព្រមជាមួយសារនិយាយទាក់ទងនឹងឆ្នាំថ្មី។ អ្នកដឹងបានដឹងថាសំលៀកបំពាក់ដែលនាងពាក់គឺជាប្រែនរបស់ Jungkook ដែលឥឡូវនេះអោយបងប្រុសជាអ្នកកាន់ឈ្មោះថា “graffitionmind_official” លីសាផុសដោយមិនមានដាក់ #​ នៅក្នុងផុសរបស់នាងឡើយ ធ្វើអោយយើងអាចសន្មត់ថាវាមិនមែនជាការជួលឃោសនាទេ តែជាការពេញចិត្តផុសអោយគ្នាទៅវិញទៅមក។ ដើម្បីដឹងថាពួកគេស្រលាញ់គ្នាមែនឬទេ សូមរងចាំតាមដានមើលជាបន្តទៀត៕

អត្ថបទដោយយ៖ ចាន់សា