ចម្លើយរបស់ Kimberley នៅពេលគេសួរថាបើត្រូវកែសម្ផស្សតើចង់កែកន្លែងណា? គីមថា…

ប្រហែលជាប្រិយមិត្តបានដឹងហើយថាកញ្ញា “kimmy_kimberley” ស្អាតមកពីធម្មជាតិគាត់ជាកូនកាត់ថៃ អាល្លឺមង់ដូចច្នេះហើយមានលក្ខណៈសម្បត្តិគ្រប់តាមតម្រូវការមិនចាំបាច់កែសម្ផស្សមុនចូលវិស័យលិល្បៈឡើយ គ្រាន់តែហ្វឹកហាត់អោយពូកែរឿងសម្តែងគឺគ្រប់គ្រាន់។

គ្រប់គ្នាអាចចាំបានថាគាត់ធ្លាប់មានរាងធាត់ជាងនេះកាលទើបចូលសម្តែងរឿងដំបូងៗ ពីព្រោះកាលហ្នឹងគេពេញនិយមបែបមានសាច់ ប៉ុន្តែក្រោយពេល Trend ហាត់ប្រាណថែរាងចាប់ផ្តើមផ្ទុះ “kimmy_kimberley” ​ចាប់ផ្តើមថែរាងរហូតក្លាយទៅជាម្នាក់ក្នុងចំណោមតារ៉ាស្រីដែលមានរាងស្អាតស៊ីចស៊ីហើយឥឡូវគាត់ក៏បានក្លាយទៅជា idol គំរូរសម្រាប់អ្នកមានសាច់ហើយប្រាថ្នាចង់បានរាងតូចស៊ីចស៊ី អាចពាក់ប៊ីហ្គីនីបាន។

ទាក់ទងទៅនឹងសម្រស់គាត់ស្រលាញ់នូវអ្វីដែលគាត់មានហើយ គាត់សប្បាយចិត្តសម្រាប់អ្វីដែលគាត់មានដល់ថ្នាក់ឆ្លើយនៅក្នុង Vlog ពេលមានគេសួរថាចង់កែសម្ផស្សកន្លែងណាថា “អត់មានផង គាត់គិតថាអ្វីដែលគាត់មានគឺ Perfect ស្រាប់ហើយ តែបើត្រូវតែជ្រើសយកមួយប្រហែលនាងត្រូវឆ្លើយថា ដើមទ្រូងហើយមើលទៅ ហាសហា”។
ស្តាប់ហើយអត់សសើរមិនបានឡើយ គ្រប់គ្នាគួរមានមោទនភាពចំពោះអ្វីដែលយើងមាន បើយើងចេះស្រលាញ់ខ្លួនឯងនោះអ្នកដទៃក៏ចាប់ផ្តើមចេះទទួលយកនូវអ្វីដែលយើងមាន ហើយពួកគេនឹងកាន់តែគាំទ្រយើងបន្ថែមទៀត ។

អត្ថបទដោយយ៖ ចាន់សា