តាមគន្លងម៉ាកៗ អូនម៉ារិនធំទៅអាចជៀសមិនផុតពីសិល្បះទេបើមិនទាន់បានអីផងមានហ្វែនគាំទ្របាត់ហើយ!

ពីមួយថ្ងៃទៅមួយថ្ងៃ “ម៉ារិន” កាន់តែលូតលាស់ធំធាត់និងចេះច្រើនជាងមុនណាស់ “Mewnittha” និង “Saint” ជាស្វាមីបានរក្សាទុកភាពរីកចំរើនរបស់កូនស្រីដោយបង្កើតជា​ Channel youtube គ្រួសារដែលលើកយករឿងម៉ារិនមកនិយាយច្រើន ភាពកក់ក្តៅតែងតែបង្ហាញខ្លួននៅក្នុងវិដេអូរបស់ក្រុមគ្រួសារមួយនេះ។

ថ្ងៃនេះ Mew ​បានផុសរូបខ្លួនកំពុងពកូនស្រីជាមួយសារសសេរថា “សួស្តីថ្ងៃសៅរ៍ អូនចង់មកបបួលអោយទៅមើលវីដេអូថ្មីក្នុងyoutube ដែលអូនទើបថតរួច” ធ្វើអោយមនុស្សជាច្រើនចូល​ like និង comment តែលើកនេះហាក់បីដូចជាមិនមែនពីព្រោះ Mew តែព្រោះគ្រប់គ្នាខ្នាញ់ ហើយស្រលាញ់ថ្ពាល់ពេញ និងស្នាមញញឹមរបស់អូនម៉ារិនដែលញញឺមដាក់កាមេរ៉ាយ៉ាងរិករាយ។

“ម៉ារិន” ចាប់ផ្តើមមានហ្វែនខ្លាប់ដែលហើយ ដោយទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាបានយ៉ាងរហ័សនៅក្នុងផុសរបស់ម៉ាក់ម៉ាក់ គ្រប់គ្នាកំពុងទាយថាធំទៅអាចមានដុងសិល្បះនិងចាប់យកវាធ្វើជាអាជីពទៀតផងនាថ្ងៃអនាគត

តែមិនដឹងថាប៉ាៗរបស់ម៉ារិនដែលជាអ្នកធ្វើអាជីវកម្មធំអីចឹងអនុញ្ញាតិអោយកូនស្រីសំណប់ចិត្តចេញធ្វើការងារសិល្បះ នៅផ្ទះ ឬស្នងតំណែងខ្លួនឯងនោះទេអាចថាចាំមើលធំបន្តិចសិនពីព្រោះអ្នកទាំងពីធ្លាប់បាននិយាយខ្លះៗពិអនាគតកូនថាគ្រប់យ៉ាងសម្រេចលើកូន ចូលចិត្តអ្វីធ្វើហ្នឹងចោះមិនហាមប្រាមឬបង្ខំឡើយ។​

អត្ថបទដោយ ចាន់សា