ស្រលាញ់គ្នា២០ឆ្នាំជាង! មានអ្វីកើតឡើងចំពោះគូស្វាមីភរិយា Ken Theeradeth និង Busatkorn !

គូស្វាមីភរិយាដែលជាតារាល្បីប្រចាំប្រទេសថៃ Ken Theeradeth Wongpuaphan និង Busakorn Wongpuaphan ត្រូវបានគេលើកយកមកនិយាយម្ដងទៀតនូវភាពផ្អែមល្ហែមមិនចេះរីងស្ងួតរបស់អ្នកទាំងពីរ។ Ken និងBusakorn បានរៀបការជាមួយគ្នាអស់រយៈពេលថ្មីច្រើនឆ្នំាមកហើយ មានកូនប្រុសពីររូបគួរឱ្យស្រលាញ់ពីររូប ប៉ុន្តែគេឃើញថាអ្នកទាំងពីរនៅតែស្វីតជាមួយមិនចេះប្រែប្រួល។

ពេលថ្មីៗនេះ Busakorn បានបង្ហោះរូបរបស់ខ្លួននិងស្វាមីកាលពី ២០ ឆ្នាំមុន នៅក្នុងIG របស់ខ្លួន ធ្វើឱ្យហ្វេនអត់មិនបានទៅប្រៀបធៀបរូបបច្ចុប្បន្ននិងរូបឥលូវនេះ។

គេឃើញថាអ្នកទាំងពីរទោះបីជាមានកូនហើយកន្លងទៅរាប់សិបឆ្នាំពិតមែន ពួកគេនៅតែរក្សាភាពសង្ហា និងសម្រស់របស់ខ្លួនមិនសូវជាមានខុសគ្នាប៉ុន្មាននោះទេ។ អ្វីដែលធ្វើឱ្យហ្វេនស្រលាញ់លាយច្រណែននោះគឺអ្នកទាំងពីរនៅតែបង្ហាញភាពស្និទ្ធស្នាលនិងភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមករហូតមកដល់ពេលនេះ។

អត្ថបទដោយ៖Eriya