Baifernbah រៀបរាប់ពីរឿងនាងចង់ទទួលការងារច្រៀងតែ Manager មិនអោយនាងច្រៀង!!

សម្រាប់គូរតារ៉ានិងអ្នកចាត់ការ “fernzzupar” និង “Baifernbah” អាចនិយាយបានថាពួកគេធ្វើការងារមួយគ្នាជាយូរយាណាស់មក យ៉ាងរលូនមិនដែលមានរឿងអាស្រូវទាស់ទែងឬអាក់អន់ស្រពោនចិត្តនិងគ្នាឡើយ គេមើលថែគ្នាដូចបងប្អូននិងមិត្តជិតស្និត អាចសុំគ្នាបានគ្រប់យ៉ាងលើកលែងរឿងច្រៀងចម្រៀងតាមកម្មវិធីផ្សេងៗ ដែល “fernzzupar” មិនអនុញ្ញាតិបើទោះបី “Baifernbah” សុំយ៉ាងណាក៏ដោយ​

តារ៉ាស្រីឆ្នើមរបស់យើងបានទំលាយរឿងនេះនៅក្នុងបទសម្ភាស៍ទៅកាន់អ្នកកាសែតថា “ខ្ញុំចង់សាកល្បងយកបទពិសោធន៍ជាតារ៉ាសម្រៀង ខ្ញុំតែងតែមានជំនឿថាខ្ញុំអាចធ្វើវាបានយ៉ាងល្អ តែអ្នកចាត់ការមិនអោយច្រៀង មានកម្មវិធីផ្សេងៗទាក់ទងអោយទៅធ្វើការងារច្រៀងតែអ្នកចាត់ការមិនអោយទៅ” ខ្ញុំគិតថាខ្ញំអាចធ្វើបានតែមិនយល់ថាហេតុអ្វីអ្នកចាត់ការរបស់ខ្ញុំគាត់មិនដែលទទួលការងារច្រៀងអោយខ្ញុំសោះ ខ្ញុំចង់បញ្ចេញថ្វីដៃជាសារធារណះណាស់ តែ…

ហេតុផលតែម៉្យាងគាត់ដែលគាត់មិនទទួលគឺគាត៉ “ខ្មាស់គេ” “Baifernbah” បន្តទៀតថាខ្មាសគេអីខ្ញុំដល់ថ្នាក់ទៅចុះឈ្មោះចូលរៀនច្រៀងណារៀនរហូតគ្រូសុំឈប់បង្រៀន ហើយអះអាងថា ហ្វឺនថាហ្វឺនច្រៀងបានណាតែមិនភក្តិមិនមាននរណាស្តាប់ខ្ញុំសោះ

មិននិយាយក៏ប្រហែលជាអាចទុះទាសបានណថា ចែ “Baifernbah” គាត់គិតខ្លួនឯងថាច្រៀងពិរោះទោះបីគ្រប់គ្នាប្រាប់យ៉ាងណានាងនៅតែជឿថានាងអាចធ្វើបាន ហើយព្រោះខ្លាច “ខ្មាសគេ” អ្នកចាត់ការក៏មិនដែលទទួលកាងារច្រៀងអោយនាង សុំយ៉ាងណាក៏មិនបានដែរសម្លេងរបស់នាងអាចច្រៀងស្តាប់គ្នាឯងនៅក្នុងបន្ទប់បិទជិតតែប៉ុណ្ណោះ៕

អត្ថបទដោយ ចាន់សា