ពិតជាមាន​សំណាងមែន ! ថត​រឿងជាមួយ​គ្នា​សោះធ្វើ​ឲ្យតារាប្រុស​ថៃម្នាក់​ បានបង្កាត់​ភ្លើងស្នេហ៍ជាមួយគ្នា​តែម្តង​

តារាប្រុសថៃ Gun Napat និង​តារាស្រី​រូប​ស្រស់​ Marie Broenner បាន​ស្រឡាញ់គ្នា​យ៉ាងខ្លាំង​មែនទែន​ ក្រោយពី​ពួកគាត់​បាន​ថត​រឿង​រួមគ្នា​ជាលើក​ដំបូង ហើយមានការទំនាក់ទំនាក់​គ្នា​យ៉ាង​ស៊ីចង្វាក់ខ្លាំងមែនទែ។

ជាក់ស្តែង គូស្នេហ៍មួយគូនេះចេញមកប្រកាសជាសាធារណៈតែម្តង ក្រោយពួកគេទាក់ទងគ្នាបាន២ខែ។ ទៀតសោតMarie បានផ្តល់បទសម្ភាសន៍និយាយពីទំនាក់ទំនងខ្លួននិង Gun ហើយថែមទាំងសរសើរខាងប្រុស មិនដាច់ពីមាត់ថាជាមនុស្សល្អ ពេលដែលនៅជិតមានអារម្មណ៍រីករាយ។ លើសពីនេះទៅទៀត នាងថែមទាំងបានជួបនិយាយគ្នា ជាមួយគ្រួសាររបស់ Gun រួចរាល់ផងដែរ។

ដោយឡែក Marie បានបន្ថែមទៀតថា ស្នេហាលើកនេះជារឿងបច្ចុប្បន្ន ដូច្នេះនាងមិនខ្វល់ពីអតីតដែលខាងប្រុសធ្លាប់ជាព្រាននារីនោះទេ ដឹងត្រឹមតែពេលនេះពួកគេទាំងពីរមានក្តីសុខគឺគ្រប់គ្រាន់៕