នេះជាដំណើរកំសាន្តដំបូងរបស់តារាសម្តែងស្រីថៃ “Buanalinthip” ជាមួយក្រុមមិត្តដែលតែងតែដើរលេងបង្អូតភាពស្រស់ស្អាតនិងភាពសប្បាយរីករាយជាមួយគ្នា។ ក្នុងដំណើរកំសាន្តឆ្នាំថ្មីនេះ “បូរ” បានបង្ហាញភាពស៊ីចស៊ីជាមួយឈុតហែលទឹកជាច្រើនផុសដែលធ្វើអោយគ្រប់គ្នាភាំងព្រោះកន្លងមកបូរមិនសូវជាដើរខាងស៊ីចស៊ីរបៀបនេះទេ មិនត្រឹមតែផុសរូបស៊ិចស៊ីទេដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលទេ ថែមនៅមានបុរសអាថ៌កំបាំងមួយទៀតដែលធ្វើអោយគេចាប់អារម្មណ៍និងចង់ដឹងថាគាត់ជានរណាគេ?
ដោយដំណើរកំសាន្តលើកនេះជាដំណើរកំសាន្តដែល “បួរ” ចូលចិត្តខ្លាំងព្រោះនាងបានបង្ហាញនូវស្នាមញញឺមជាច្រើននៅក្នុងអាលបុមរូបរបស់នាង ឈុតដែលនាងជ្រើសយកមកស្លៀកក៏សុទ្ធតែជាឈុតដែលធ្វើអោយគ្រប់គ្នាប្លែកភ្នែក ចាត់ទុកថាជាការស្វាគមន៍ឆ្នាំថ្មីជាមួយបណ្តាលមិត្តយ៉ាងល្អឥតខ្ចោះមុនពេលចែកជើងគ្នាត្រឡប់ទៅធ្វើការវិញ។
យ៉ាងណាក៏នៅមានរឿងមួយទៀតដែលមិនគិតមិនបាន ក្រុមអ្នកគាំទ្ររបស់៉ “បួរ”នាំគ្នាសង្កេតឃើញមានបុរសម្នាក់នោះតែងតែឈរខាងៗបូរនៅពេលថតរូប គាត់ថែមចាំមើលថែបួរពេលនាងហែលទឹកទៀត ទោះបីជាឈរឆ្ងាយខ្សែរភ្នែករបស់គាត់បានសម្លឹងទៅរកតែបួរគ្រប់ពេល បើថាជាមិត្តភក្តិនៅក្នុងក្រុមដូចជាមិនមែនទេ ព្រោះក្រុមនេះមានតែស្រីទេតាំងពីដើមមក តើវាជាការចាប់ផ្តើមបញ្ចេញមុខសំណប់ចិត្តរបស់នាងបណ្តើរៗទេ?
មិនដឹងថាហ្វែនរបស់ “Buapon-Ponbua” ត្រូវខកបំណងឬអត់ទេពេលនេះពីព្រោះភស្តុតាងក៏មានច្រើនយ៉ាងនេះ តែកុំទាន់អាល់សរុបតែត្រឹមនេះណាចាំមើលថាតើបុរសម្នាក់នោះបង្ហាញមុខក្នុងផុសរបស់ “Buanalinthip” ទៀតទេ? ហើយតើបូរនិងនិយាយថាម៉េចបើករណីមានអ្នកសារពត៌មានចាប់អារម្មណ៍និងសួរនាងពីរឿងនេះ តោះរងចាំភាគបន្តទាំងអស់គ្នា។
អត្ថបទដោយ ចាន់សា