រូបមួយសន្លឹកបង្ហាញពីអារម្មណ៍ជាច្រើនបញ្ចូលគ្នា!! Pantipa.a និងគ្រួសារកំពុងរងចាំទទួលសមាជិកថ្មី!

ជិតបានបើកភ្នែកឃើញពិភបលោកហើយសម្រាប់កូនប្រុសរបស់គូស្វាមីភរិយាមហាកំប្លែងប្លែករបស់ឌីជេ “gavin.d” និង តារ៉ាកម្លែងស្ងួតប៉ុមប៉ុយឬ “Pantipa.a” ដោយថ្ងៃនេះអ្នកទាំងពីរបានផុសប្រាប់អំពីការចូលមន្ទីពេទ្យត្រៀមសម្រាលកូនរបស់ពួកគេ​។

ពិសេសជាងគេនោះគឺរូបដែលអ្នកទាំងពីរបានផុសនៅក្នុង Instagram ដែលប្រាប់ពីស្ថានភាពរបស់ក្រុមគ្រួសារដែលមានទាំង រំភើប បារម្មណ៍ ភ័យព្រួយ និងឈឺចាប់ដែលធ្វើអោយហ្វែនអត់មិនបាននាំគ្នាចូលរួមខមមិនជូនពរអោយគ្រប់យ៉ាងដំណើរការទៅប្រកបដោយជោគជ័យ សុខភាពល្អទាំងម្តាយទាំងទារក។

ដែលការផុសនោះបានបង្ហាញរូបភាពរបស់ “Pantipa.a” កំពុងអង្គុយឈឺពោះនៅលើគ្រែក្នុងមន្ទីពេទ្យដោយមានឆ្កែរបស់នាងអង្គុយនៅក្បែរអោយកំលាំងចិត្តមិនព្រមទៅណាសោះ លើសពីនេះទៅទៀតឆ្កែរបស់គាត់បានហុចដៃអោយម៉ាក់ៗកាន់យកកំលាំងពីគាត់ទៀតផង។

ស្រដៀងគ្នាដែរមើលទៅ “gavin.d” វិញក៏ដូចជារក្សាអាការៈរំភើបរីករាយនឹងបានឃើញមុខកូនមិនជាប់ទេ លោកបានប្រាប់ជាសារថា “ត្រៀមខ្លួនទៅមន្ទីពេទ្យរួចរាល់” ដោយមានមិត្តភក្តិនៅក្នុងវិស័យ មនុស្សជិតស្និតនិងក្រុមអ្នកគាំទ្រគ្រប់គ្នានាំគ្នា Like និង ខមមិនព្រោងព្រាត ម្នាក់ៗនាំគ្នាផ្ញើរសាផ្តល់កំលាំងចិត្តអោយអ្នកម្តាយលោកឪពុកថ្មីថ្មោងមួយគូនេះជាបន្តបន្ទាប់ ។

អត្ថបទដោយ ចាន់សា