ពួកគាត់ជាតារ៉ាថៃដូចគ្នាតែខុសគ្នា!! ស្គាល់ពីបុរស៤នាក់ផ្សេងគ្នាដែលគេតែងតែច្រឡំថាជាមនុស្សតែមួយ!

តោះមកមើលមុខតួឬឯងប្រុសថៃស្តាយ៍ Cool-Madzer ដែលអ្នកធ្លាប់ឃើញហើយគិតថាពួកគាត់ជាមនុស្សតែមួយមើលហើយឈប់ច្រឡំទៀតទៅបុិ :

1. นัท-ณัฏฐ์ กิจจริต IG : natkitcharit
បុរសសង្ហារស្តាយ៍ cool madzer មានអាយុ ២៨ឆ្នាំ ជាតារ៉ាសម្តែងថៃដែលប្រជាប្រិយភាពរបស់គាត់ចេះតែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលគាត់បានសម្តែងរឿងខ្សែរភាពយន្ត “App War 2018” ជាតួឈ្មោះ “បម” ក្រោយមកយកចិត្តហ្វែនៗបានដោយសម្តែងជាតួប្រុសឈ្មោះ កូហ៊ុន នៅក្នុងរឿងសេរ៊ី “បកស្រាយស្នេហាខ្ញុំដោយបេះដូងរបស់នាង 2020” និងរឿងជាច្រើនទៀតនៅតាមរោងភាពយន្ត ។ ក្រោយពីសម្តែងរឿង ណាត់ក៏មានមុខនៅក្នុង ពាណិជកម្ម និង​ MV ចម្រៀងល្បីៗជាច្រើនដូចជានៅក្នុងចម្រៀងបទ “ภาพจำ របស់លោក ​pop pongkool​” ដែលធ្វើអោយគ្រប់គ្នាសែដតាមព្រោះសមត្ថភាពសម្តែងរបស់តួឯងប្រុស។

2. ทู-สิราษฎร์ อินทรโชติ IG : 2bobsquarepants
ចាប់ផ្តើមមានគេស្គាល់នៅក្នុងវិដេអូពាណិជ្ជកម្មល្បីល្បាញ “The Only One” គាត់ក៏ជាតារ៉ាសម្តែងស្តាយ៍សឺៗ ខូលៗ តាំងពីដើមមកដែរមិនព្រមដូ​រ Look សោះ ។ ឥឡូវនេះគាត់ជាតារ៉ាមានអាយុ ២៥ឆ្នាំ មានបទពិសោធន៍សំម្តែងរឿងហើយល្បីល្បាញខ្លាំងនៅក្នុងរឿងភាពយន្ត​ដូចជារឿង “Die Tomorrow”, “App War”,រឿង “4Kings”  ហើយគាត់ផ្ទុះបំផុតនោះគឺនៅក្នុង MV ចម្រៀងរបស់ ឡ៊ូឡា អាតម ក្នុងនាមជាតួឯកប្រុស។

3. อุล-ภาคภูมิ จงมั่นวัฒนา IG : aunner10
អ្នកទីបីគឺជាបុរសដែលតែងតែធ្វើអោយមានសម្លេងសើចក្អាកក្អាយ គឺលោក អ៊ុន ប្រចាំកម្មវិធី “កំប្លែង៦ឆាក” មានអាយុ ៣៣ឆ្នាំជាតារ៉ាសម្តែងបែបកំប្លែង និងជាពិធីករឆ្នើមមានសម្ថភាពច្រើន ទស្សនិជនអាចឃើញគាត់នៅតាមកម្មវិធីទូរទស្សន៍ជាច្រើនដូចជា “ប្រកួតប្រជែងយក ១០០លាន, កំប្លែង៦ឆាក, ចាំអុតកញ្ចក់ទូរទស្សន៍” ជាដើមដែលភាគច្រើនអ្នកទាំងអស់គ្នាអាចឃើញគាត់នៅក្នុងបុស្តិ៍ WORKPOINT.

4. จี๋-สุทธิรักษ์ ทรัพย์วิจิตร IG : geesutthirak
ជាតារ៉ាសម្តែងអាយុ ២៩ ឆ្នាំ គាត់ជា King of Music Video ដោយបានសម្តែងជាតួឯកប្រុសអោយបទចម្រៀងល្បីល្បាញជាច្រើនបទ។ ក្រៅពីនេះគាត់ក៏មានជំនាញសម្តែងរឿងភាគ រឿងភាពយន្តផងដែលមានដូចជារឿង “the cupids, Classic Again, Switch On” ដែលបានសម្តែងជាមួយតារ៉ាស្រីលំដាប់តំណាងរបស់ទូរទស្សន៍ថៃទៀតផង ។

អត្ថបទដោយ ចាន់សា​