តារាល្បីជាច្រើនរូបក្នុងវិស័យសិល្បៈ មានការព្រួយបារម្ភ ដោយសារបានរកឃើញថា ឮការឆ្លងនូវមេរោគ បន្ទាប់ពីចូលឆ្នាំថ្មីនេះ។ ថ្មីៗនេះគេបានរកឃើញថាជាតារាស្រីដ៏ល្បីប្រចាំប្រទេស “Mint Chalida Wichitwongthong” បានបង្ហោះនៅលើ Instagram @mint_chalida រាយការណ៍ថាគាត់បានឆ្លង COVID-19 ដែលធ្វើឱ្យហ្វេនៗមានការបារម្ភណ៍ផ្ញើសារលើកទឹកចិត្តយ៉ាងច្រើនលើសលប់។
ទន្ទឹមនឹងនេះគេក៏បានដឹងទៀត ថាកាលពីថ្ងៃទី១៤ ប្អូនប្រុសដែលនៅផ្ទះជាមួយ Mint វិជ្ជមានកូវីដ១៩ ហើយពេលនោះ Mint ក៏បានធ្វើតេស្តតែអវិជ្ជមាននិងមិនមានអាការៈអីគួឱ្យសង្ស័យ។ រហូតថ្ងៃបន្ទាប់ពេលដែល Mint មានអាការៈមិនស្រួលខ្លួន ស្ពឹកដៃ រលាកបំពង់ក ទើបពេលនោះគេធ្វើតេស្ដឃើញវិជ្ជមានកូវីដ១៩ ។
ពេលនេះដែលគេក៏បានបញ្ជូន Mint និងគ្រួសារទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាល ។ ហ្វេនៗ និងមិត្តតារារួមការងារជាច្រើនរូបមានការបារម្មណ៍ជាខ្លំាងក៏សម្រុកនាំគ្នា comment លើកទឹកចិត្ត Mint និងគ្រួសាររបស់នាងឱ្យឆាប់ជាសះស្បើយ។