តារាស្រីចិនម្នាក់បានលែងលះប្តីឥតប្រយោជន៍ចោល បានធ្វើឲ្យខ្លួនស្រស់ស្អាតខ្លាំងបំផុត ដូចកាលនៅក្រមុំអ៊ីចឹង
ជីវិតជាស្ត្រីមេម៉ាយយើងគិតថា មិនចង់បាននោះទេ ហើយក៏មិនចង់ឲ្យករណីបែបនេះក្លាយជារឿងពិតសម្រាប់ខ្លួនឯងនោះទេ ប៉ុន្តែសម្រាប់តារាស្រី Yang Mi ជាតារាដែលល្បីនៅប្រទេសចិន បានលែងលះជាមួយប្តីក្រោយការរស់នៅមិនចុះសម្រុងនឹងគ្នា។
ក្រោយការលែងលះបែបនេះ បានធ្វើឲ្យមហាជនជាច្រើន មានការសោកស្តាយ ជាមួយនឹងជីវិតឯកជនរបស់នាង។ ដោយសារតែពេលនេះ នាងបានក្លាយខ្លួនជាអ្នកមេម៉ាយកូន១ ព្រោះនាងបានសម្រេចចិត្តលែងលះជាមួយនឹងស្វាមី ក្រោមហេតុផលគ្មានពេលវេលាគ្រប់គ្រាន់នៅជាមួយគ្នា ហើយគ្មានអារម្មណ៍ថា ជាស្នេហាដូចគ្រាដើម។
ប៉ុន្តែវាមិនថ្វីនោះទេ សម្រាប់Yang Mi ដែលពេលបច្ចុប្បន្ននាងអាចធ្វើចិត្តបាន ហើយណាមួយនាងក៏ឧស្សាហ៍មានកម្មវិធី ឬថតរឿង ទើបធ្វើឲ្យព្យាយាមកាត់ចិត្តពីរឿងរ៉ាវដ៏ឈឺចាប់មួយនេះយ៉ាងឆាប់រហ័ស។
កាលពីថ្មីកន្លងទៅនេះដែរ តារាស្រីរូបនេះ ក៏បានធ្វើឲ្យគ្រប់គ្នា មានការស្រឡាំងកាំងជាមួយនឹងការតែងខ្លួន និងម៉ូតសក់ថ្មីរបស់នាង ដែលបានដាក់សក់សេះ បាំងថ្ងាសធំរបស់នាង ជាពិសេសការតែងខ្លួនយ៉ាងដូច្នេះ ពិតជាឃើញនាងវ័យក្មេង និងស្រស់ស្អាតជាងសព្វដងទៅទៀត៕