លែងលះក៏មិនមែនមានន័យថាគ្រប់យ៉ាងត្រូវចប់! Songkarn នៅតែតាម Like រូបរបស់ប្រពន្ធ!

បើនិយាយពីរឿងទំនាក់ទំនងរវាង “songkarn_tae” និង “aff_taksaorn” ត្រូវបានបញ្ចប់ទៅដ៏គួរអោយសោកស្តាយពីព្រោះអ្នកទាំងពីរបានរៀបការជាមួយគ្នាយូរយាណាស់ហើយ រហូតមានកូនស្រីដ៏គួរអោយស្រលាញ់មួយអាយុប្រហែល ១០ឆ្នាំជាង។ ក្រោយពេលបែកគ្នាអ្នកទាំងពីរចែកផ្លូវគ្នាធ្វើការរកស៊ីរៀងៗ ខ្លួនមិនដែលមានពេលបានជួបគ្នាមែនពិត តែមើលទៅខាងប្រុសដូចនៅតែតាមដានពីអតិតប្រពន្ធរបស់ខ្លួនជានិច្ច។

ថ្មីៗនេះយើងសង្កេតឃើញថា “songkarn_tae” តែងតែចូលចុចឡាយលើរូបដែល “aff_taksaorn” បានផុសនៅលើបណ្តាញសង្គមរបស់នាងធ្វើអោយហ្វែនៗនាំគ្នាលើកទឹកចិត្តអោយមានការ Return រកគ្នាវិញពួកគេចង់ឃើញគ្រួសារបីនាក់ប្រពន្ធកូនដែលពោពេញដោយសេចក្តីសុខនោះត្រឡប់មកវិញ ព្រោះឃើញ “aff_taksaorn”​ ក៏នៅតែមានទំនាក់ទំនងជិតស្និតជាមួយគ្រួសារអតិតស្វាមី ដោយមិនថាឆ្នាំថ្មីក្តីឬឳកាសសំខាន់ៗក្តីនាងតែងតែនាំកូនស្រីទៅសំពះជូនពរលោកតាលោកយាយនៅផ្ទះដែលនាងធ្លាប់នៅជានិច្ច។

ហើយពួកគាត់ទាំងពីរនៅតែមានការជជែកគ្នាជាពិសេសនិយាយពីរឿងកូនស្រី មិនថាមានរឿងអ្វីបានកើតឡើងក៏ដោយ “aff_taksaorn” មិនស្អប់អតិតស្វាមីរបស់នាងឡើយ នាងនៅនិយាយជាមួយ អនុញ្ញាតិអោយយកកូនទៅលេង និងនៅតែរក្សាទុកជាមិត្តតាមដានតាមបណ្តាញអ៊ិនស្ត្រាក្រាម ដែលយើងអាចឃើញថាប្តីចាស់របស់នាងតែងតែចូលមកឡាយនៅពេលដែលនាងផុសរូបកូនស្រី។

ជារឿងដែលគួរអោយកោតសសើរដែលអ្នកទាំងពីនៅប្រកាន់ជំហដើរតួនាទីជាម្តាយនិងឪពុកបានយ៉ាងល្អ គ្រប់យ៉ាងអាចចប់តែបេះដូងជាម្តាយនិងឪពុកពិតជាមិនអាចកាត់ចោលបានទេ ពួកគាត់ត្រូវធ្វើវាជាមួយគ្នាបន្តទៀតដើម្បីអោយប្រាកដចិត្តថាកូនគាត់យល់ ឬកូនគាត់លែងត្រូវការវាទៀតហើយ រីឯអ្នកគាំទ្រគូនេះក៏មិនឈប់ដោយងាយងាយដែរបើអាចពួកគេប្រហែលធ្វើគ្រប់យ់ាងដើម្បិអោយគ្រួសារមួយនេះត្រឡប់មកអោយដូចដើមវិញ។

អត្ថបទដោយ ចាន់សា