ប្រជាជនចែកជើងគ្នារត់រករស់ សូម្បីតែមហាក្សត្រក៏ត្រូវភៀសខ្លួនពីរាជវាំងដែរ! អ្នកវិទ្យាសាស្ត្រសន្មត់ថាព្យុះស៊ុយណាមិនឹងត្រឡប់មកវិញម្តងទៀត អាចខ្លាំងជាងមុនក្រោយភ្នំភ្លើងក្រោមបាតសមុទ្ររញ្ជួយរកផ្ទុះ!

ភ្នំភ្លើងក្រោមបាតសមុទ្រនៅតង់កាការផ្ទុះយ៉ាងខ្លាំង អាក្រក់បំផុតក្នុងរយៈពេល 30 ឆ្នាំរហូតធ្វើអោយក្រុមអ្នកប្រកាសអាសន្នអំពីព្យុះស៊ុយណាមិ ថានឹងអាចមានព្យុះស៊ុយណាមិកាចសាហាវកើតឡើងនៅតាមបណ្តាយប្រទេសដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក

មនុស្សម្នាគ្រប់គ្នាចែកផ្លូរគ្នារត់អោយផុតពីសេចក្តីស្លាប់ ហើយព្រះមហាក្សត្ររបស់ប្រទេសតង់កាក៏ត្រូវចាកចេញពីព្រះរាជវាំងភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាពក្រោយពេលភ្នំភ្លើងក្រោមបាតសមុទ្រហង់កា តង់ការញ្ជួយរកផ្ទុះយ៉ាងសំបើម ធ្វើអោយមានការរង្គុះរង្កើខ្លាំងស្មើរការរញ្ជួយដីលក្ខណៈទ្រុងទ្រាយធំ 5.8 អាចធ្វើអោយកើតព្យុះស៊ុណាមិនកំពស់ច្រើនម៉ែត្រនៅប្រទេសតង់កានិងប្រទេសជាច្រើនទៀត។

អ្នកជំនាញបន្តទៀតថា ស្ថានភាពរញ័ររបស់ភ្នំភ្លើងក្រោមសមុទ្រអាចកើតមានឡើងជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនសប្តាហ៍​ឬច្រើនខែម៉្យាងវិញទៀតវាជារឿងដែលយើងមិនអាចប្រាប់អោយច្បាស់ថាភ្នំភ្លើងមួយនេះនឹងរញ្ចួយរកផ្ទុះម្តទៀតនៅពេលណា។​ វាជាអាសន្នសម្រាប់ប្រជាជនតង់ការហើយវាក៏ជាពត៌មានអាសន្នសម្រាប់បណ្តាលប្រទេសនៅក្នុងបរិវេណមហាសមុទ្រប៉ាស៊ីហ្វិរួមមានកម្ពុជាយើងដែរគួរតែមានបំរុងប្រយ័ត្នចំពោះអ្វីដែលអាចនឹងកើតមាន បើអាចកុំទាន់អាល់ធ្វើដំណើរកំសាន្ត ឬឆ្លងកាត់សមុទ្រ។

អត្ថបទដោយ ចាន់សា