ចប់បណ្តាសសាស្នេហ៍!! Anniversary 5th គូស្នេហ៍ទាំងពីរចែករំលែកពីរឿងបណ្តាសសាស្នេហាដែលពួកគេស្ពាយមកអស់រយពេល ៥ ឆ្នាំ!
ជាគូស្នេហ៍ដែលតែងតែមានភាពរ៉ូម៉ែនទិក ដំណើរកំសាន្តផ្អែមល្ហែមមកផុសចែកចាយអោយក្រុមអ្នកគាំទ្របានកំសាន្តជារឿយៗ។ សម្រាប់គូរតារ៉ាចម្រៀងប្រុស “Oabnithi” និងតារ៉ាសម្តែងស្រី “Aℓrisa Maprang” ដែលភ្លេចខ្លួនតែមួយភ្លែតសោះពួកគេស្រលាញ់គ្នាបានប្រាំឆ្នាំហើយ គម្រប់ខួបអនុស្សាវរីយ៍៥ឆ្នាំអ្នកទាំងពីរបានផុសរូបនិងសារ Caption ដូចគ្នាថា “ចេញផុតពីបណ្តាសសាហើយ”។
បន្ទាប់ពីដឹងរឿងហើយយើងទាំងពីរនៅស្ងៀមគិតអ្វីមិនចេញបានតែនាំគ្នាអង្គុយស្លេកមុខ ចិនសែបានប្រាប់បន្ថែមមុនពេលយើងចាកចេញថាបើព្យាយាមបានអោយហួសប្រាំឆ្នាំស្នេហារបស់ពួកយើងហ្នឹងចម្រុងចម្រើនដោយក្តីសុខ ហើយគាត់ផ្តាំអោយយើងទាំងពីរមកជួបគាត់ម្តងទៀត។
រឿងគឺវាបានក្លាយទៅជារឿងដែលតាមបណ្លាចយើងទាំងពីរចាប់ពីពេលនោះមក មិនថាពេលវេលាកន្លងផុតទៅប៉ុន្មានខែ ប៉ុន្មានឆ្នាំទេរឿងនេះក៏នៅជាប់ក្នុងចិត្តរបស់យើងរហូតនិងគ្រប់ទីកន្លែង យើងភេ្លចបានខ្លះមិនបានខ្លះ រហូតចុងបញ្ចប់យើងបានមកដល់ពេល ៥ឆ្នាំហើយតាមទំនាយ។
ឈានចូលឆ្នាំទី៦ រំដោះខ្លួនចេញពីអារឿងរំខាននោះបានហើយ និយាយមែនបើចិត្តយើងមិនសូវរឹងមាំកុំទៅមើលគ្រូររឿងស្នេហាអីប្រយ័ត្នមានសុបិន្តអាក្រក់រាល់ថ្ងៃដូចយើង ខ្ញុំថាខ្ញុំរឹងមាំប៉ុណ្ណឹងដែរតែនៅតែធ្វើចិត្តអោយសប្បាយចិត្តរហូតមិនបាន បើទៅមើលមើលតែរឿងលាភ រាសី លេខ ពណ៌ ការងារ រឿងលុយកាកអីបានហើយ។ នាងក៏បានបញ្ចប់ដោយថា “ចប់ហើយចា ដើរលេងតបាន Happy 5th Anniversay @oabnithi” រូបនិងរឿងនេះបានធ្វើអោយហ្វែននាំគ្នាចូលមកសម្តែងអារម្មណ៍រីរាយ និង អរបអរសាទសម្រាប់គូទាំងពីរជាខ្លាំង។