Mookworranit រវល់យ៉ាងណាក៏នៅឆ្លៀតបើកធុរកិច្ចបាន! តោះមកមើល Business របស់នាងទាំងអស់គ្នា!

កំពុងតែមានការងារខាងសម្តែងនិងខាងកម្មវិធីផ្សេងៗច្រើនសម្រាប់​ Mookworranit នៅក្នុងរឿង​ “เล่ห์แค้น” ដែលកំពុងល្បីល្បាញខ្លាំងរហូតអាចដណ្តើមតំណែងនៅក្នុងឆាត WeTV បាន ការងារច្រើនបែបនេះហើយ Mookworranit នៅបែងចែកពេលលួចទៅបើកអាជីវកម្មបានទៀត!

After Footer (Active) - damrei Mr1 Zone2

មួយរយៈនេះ មុក តែងតែផុសរូបភាពនៅកន្លែងស្អាតៗជាច្រើនរូបដែលធ្វើអោយមិត្តភក្តិឆ្ងល់ថាថតនៅឯណា កន្លែងនេះប្លែកស្អាតដូចទើបនឹងមាន? ចុងក្រោយមម្សិលមិញនេះ Mookworranit មុខបានប្រាប់ថាកន្លែងនេះជា Studio របស់នាង ព្រមសុំផ្ញើរអោយអ្នកតាមដាននៅក្នុងអ៊ិនស្ត្រាក្រាមជួយមកគាំទ្រ​អាជីវកម្មរបស់នាងផង ។

អាជីវកម្មថ្មីដែលនាងបានផ្តែផ្តាំអោយគ្រប់គ្នាជួយគាំទ្រគឺជាផ្ទះស្ទូឌីយូសម្រាប់ជួលថតរូប​ “BaanNong Studio” មានទីតាំងនៅភូមិផាត់សនផ្លូវលេខ៥៨ ទីក្រុងបាងកក ជាស្ទុយឌីយូដែលមានមុំថតរូបស្អាតៗ ជាច្រើនកន្លែងផ្សេងៗគ្នារៀបចំឡើងសម្រាប់អ្នកដែលត្រូវការទីតាំងថតម៉ូត ថតផលិតផល ឬថតសម្តែងផ្សេងៗ​ ដោយក្រុមការងាររបស់មុកនឹងជួយចាត់ឆាកអោយស្រស់ស្អាតនិងតាមសម័យកាលដែលអតិថិជនចង់បាន។

Mookworranit ផុសណែនាំពីអាជិវកម្មរបស់នាងមិនទាន់បានមួយថ្ងៃផងចំនួនអ្នក Like & Follower នៅក្នុងហ្វេសបុកផេក និង​ អ៊ិនស្ត្រាក្រាមរបស់ “BaanNong Studio” កើនឡើងជាច្រើនជឿបានថាហ្វែនរបស់មុកពិតជាស្រលាញ់នាងមែន។

អត្ថបទដោយយ៖ ចាន់សា