គូស្នេហ៍ដែលមានរឿងអាស្រូវកំពុងតែគេនាំគ្នានិយាយតៗគ្នាបច្ចុប្បន្ននេះគឺគ្មានគូណាក្រៅពី តារាស្រីកូនមួយ Pat Napapha និង លោកប៉ូលីសង្ហា Naphat Chaiprapha។ ឥលូវនេះដែរ គេកំពុងតែសង្ស័យពីទំនាក់ទំនងរបស់ Pat និងគូស្នេហ៍របស់នាង ថាកំពុងតែនៅបន្តសេពគប់គ្នាឬយ៉ាងណា ព្រោះតែមានពាក្យចចាមអារាមជាច្រើនដែលថាអ្នកទាំងពីរបែកគ្នាទៅហើយ។
ទោះជាយ៉ាងណា គូស្នេហ៍របស់ Pat ក៏បានប្រាប់ថា ពួកគេមិនទាន់បែកគ្នានោះទេគ្រាន់ធ្វើការបង្អន់ក្នុងការសេពគប់ គ្នាបន្តិច។ ហើយលោកក៏បានបង្ហោះរូបមួយសន្លឹកដែលបង្ហាញពីភាពកក់ក្ដៅនៅក្នុងគ្រួសារដោយក្នុងនោះមានរូបPat និងកូនប្រុសរបស់នាងមើលទៅចុះសម្រុងនឹងគ្នាបំផុត។
រឿងនេះបានធ្វើឱ្យហ្វេនៗមានការធូរក្នុងចិត្តហើយក៏ធ្វើការសង្ឃឹមថាអ្នកទាំងពីរនៅតែរក្សានូវទំនាក់ទំនងមួយនេះឱ្យបានគង់វង្ស។
អត្ថបទដោយ៖ Eriya