កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ អតីតតារាសម្តែងជើងចាស់ថៃ លោក Michael Pupart បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ ដែលដំណឹងមួយនេះពិតជាធ្វើឲ្យអ្នកសិល្បៈថៃជាច្រើនសោកស្ដាយយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញតាមការសន្និដ្ឋានរបស់ប៉ូលីស តារាប្រុសរូបនេះពិតជាបានបាញ់សម្លាញ់ខ្លួនពិតមែន ព្រោះប៉ូលីសឃើញស្នាមកាំភ្លើងត្រង់ក្បាល និងរកឃើញបន្ទះគ្រាប់កាំភ្លើងប្រវែង 0.22mm ចំនួនមួយបង់នៅក្បែរសពគាត់។
ហើយតាមប្រភពពីអ្នកជិតស្និតបានសន្និដ្ឋានការសម្លាប់ខ្លួននេះ ដោយសារតែលោកមានជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ព្រោះនៅចុងឆ្នាំ ២០០៨ អតីតតារាសម្ដែងរូបនេះ បានធ្លាក់ខ្លួនមានជំងឺប្រចាំកាយ សុខភាពមិនរឹងមាំ ដែលតម្រូវឱ្យលោកត្រូវសម្រាកព្យាបាលនៅផ្ទះ មិនអាចសម្តែងបានទៀតនោះ រហូតដល់២ឆ្នាំចុងក្រោយនេះជម្ងឺបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើងៗ លោកក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ៕
សូមទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖