ពិតជាមានក្តីសុខមែន! តារាចម្រៀង មាស សុខសោភា និងប្តីដ៏ស្រស់ស្អាត ដើរកម្សាន្តបែបស្វីតស្វីតនៅប្រទេសកាណាដា
តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាអ្នកនាង មាស សុខសោភា ក្រោយពីទំនេរពីសីល្បៈ បានដឹកដៃស្វាមីទៅដើរលេងកម្សាន្តនៅប្រទេសកាណាដា យ៉ាងមានសុភមង្គលជាទីបំផុត។
ប៉ុន្តែទោះបីយ៉ាងណាក៏ មាស សុខសោភា មិនបានបោះបង់វិស័យសិល្បៈនោះទេ ដោយមានការសម្ដែងជាច្រើននៅទីនោះ ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។ ជាពិសេសនាងតែងតែមានការបង្ហោះ រាល់សកម្មភាពប្រចាំថ្ងៃចែកជូនដល់ហ្វេនៗនៅស្រុកខ្មែរជានិច្ច។
ជាក់ស្ដែង ថ្មីៗនេះ មាស សុខសោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីដំណើរកម្សាន្តលំហែអារម្មណ៍ ជាមួយម្ចាស់បេះដូងរបស់នាងនៅឯតំបន់រមណីយដ្ឋានមួយក្នុងប្រទេសកាណាដា។
ជាពិសេសទៅទៀត រូបភាពទាំងនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ ដែលធ្វើឲ្យមហាជនឃើញហើយច្រណែនទៀតផង៕