កាងារឥតល្ហែរ លុយក៏ចូលសន្ធឹកផងដែរ! តួឯកស្រីនាង Baifern Pimchanok ចូលមកដល់ដើមឆ្នាំ២០២២នេះមានរឿងថ្មីជិតចេញផ្សាយដល់ទៅ៣ គូជាមួយតួឯកប្រុសសុទ្ធតែសង្ហារនិងល្បីៗ។ ដោយរឿងភាគទាំងបីរបស់នាងមានដូចជារឿង Sinaeha Saree (สิเน่หาส่าหรี) Soy Sabannga(สร้อยสะบันงา) Tong Prakai Saed(ทองประกายแสด)។
ក្រៅពីកាងារមម៉ាញឹកនឹងការសម្ដែងតួឯកស្រីនាង Baifern ក៏បានត្រូវម្ចាស់ក្រុមហ៊ុនជាច្រើនអញ្ជើញរូបនាងធ្វើជាអ្នកផ្សព្វផ្សាយផលិតផល ព្រោះតែរូបសម្រស់ស្រស់ស្អាតនិងប្រជាប្រិយភាពនាពេលបច្ចុប្បន្នរបស់នាង ធ្វើឲរូបនាងនៅពេលនេះរវល់ក៏រវល់ លុយក៏ចូលឥតឈប់ផងដែរ។ ហើយរូបនាងក៏បាននិយាយផងដែរថាក្រោយសម្រាកដៃថតចប់រឿងចាស់ហើយ រូបនាងគិតថាចង់សម្រាកកាងារមិនទទួលថតបីបួនខែផងដែរ ដើម្បីលំហែរកាយឲបានយូរហើយក៏សុំអ្នកចាត់ការនាងផ្អាកទទួលកាងារថ្មីមួយរយះសិនដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ