Confirm នឹងមានរឿងជាមួយគ្នាក្នុងឆ្នាំនេះ! ចាំអស់១០ឆ្នាំងទីបំផុត “Nadech Kugimiya” និង”Kimberley” បានជួបគ្នាម្តងទៀតក្នុងរឿង…
តោះយើងមក update អំពីរឿងល្ខោនរបស់បុស្តិ៍លេខ៣វិញម្តង បន្តមកពីប្រធានបទមុនដែលសង្ស័យថាពេលណាបាន “Nadech Kugimiya” និង”Kimberley” និងត្រឡប់មកសំដែងរឿងជាមួយគ្នា ថ្ងៃនេះដូចជាបានដំណឹងខ្លះៗថាអាចនឹងមានរឿងរបស់អ្នកទាំងពីរនៅក្នុងឆ្នាំនេះ។ ដោយយើងឃើញនៅក្នុងប្រតិទិនចិនរបស់បុស្តិ៍លេខ៣មាន promote បង្ហាញពីគូតារ៉ារបស់បុស្តិ៍ដែលក្នុងនោះមានរូបគូ ណាដេតជាមួយគីមបឺរីផងដែរ។
មានន័យថាខាងអ្នករៀបចំក៏មិនបណ្តោយអោយពួកយើងរង់ចាំអ៊ុតយូដែល ព្រោះចុងក្រោយនេះខាងក្រុមហ៊ុនផលិតកម្ម ម៉ាជិក អ៊ីវ វ៉ាន់ របស់អ្នកដឹកនាំការសំដែលល្បីអ្នកស្រី “អម ភិមដា” បានថតរូបជាមួយតួរឯកប្រុសតួឯកស្រី “Nadech Kugimiya” និង”Kimberley”ជាមួយ Caption ថា “មិនចាំបាច់រង់ចាំ មិនចាំបាច់អ៊ុតមើលទៀតទេ ខ្ញុំជាអ្នកដឹកនាំរឿងត្រៀមខ្លួនចុះថតរួចរាល់ហើយ” #ប៊ែគីម #ចាំមក១០ឆ្នាំហើយ។
បន្ទាប់ពីឃើញផុសមួយនេះទាំងហ្វែនខ្លាប់របស់ “Nadech Kugimiya” និង ”Kimberley” ម្នាក់ៗនាំគ្នាសប្បាយចិត្តព្រោះគ្រប់គ្នាបានស្នើរសុំ និងរង់ចាំអោយអ្នកទាំងពីរត្រឡប់មកសម្តែងរឿងរួមគ្នាម្តងទៀងអស់រយៈពេលជាង១០ឆ្នាំហើយ ចាប់តាំងពីរឿង “កំលាំងប្រាថ្នា” ដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍កាលពីឆ្នាំ ២០១៣។ ទាំងណាដេតនិងគីមបឺរីក៏រំភើបមិនចាញ់ហ្វែនៗដែរព្រោះឃើញចូលមកខមមិនទាំងពីរនាក់តែម្តង គីមខមមិនថា “ខ្ញុំស៊ូចា” ចំណែកណាដេតខមមិនថាចំនងជើងឈ្មោះអីណាអ្នកដឹកនាំដូចមិនទាន់បានអោយពត៌មានច្បាស់សោះ (ឆ្លៀតបបួល ហ្វែនៗអោយឆ្ងល់ទៀត)។
ទាក់ទងនឹងចំណងជើងរឿងបើតាមការចូលទៅពិនិត្យពត៌មាននៅតាមវែបសាយដូចជា ផែនធីប ក៏មាន លើកយករឿងនេះមកនិយាយពីអ្នកដែលបានខមមិនគិតថាអាចជារឿង “สืบลับหมอระบาด – អ្នកយកការណ៍វេជ្ជបណ្ឌិតរោគល្បាត” ព្រោះគេបានអោយពត៌មានយ៉ាងលំអិតអំពីតារ៉ាសម្តែងដោយក្នុងនោះមានឈ្មោះ ណាដេត គីមបឹរី អាលេក និង ណាមវ៉ាន ។
អត្ថបទដោយ ចាន់សា