តួឯកទាំងក្នុងទូរទស្សន៍និងជីវិតពិត! Nuneworanuch បំពេញតួនាទីចៅប្រសាដោយនៅក្បែរស្វាមីរហូត រួមគ្នាជូនដំណើរលោកយាយជាលើកចុងក្រោយ!
ដំណឹងដ៏ក្រៀមក្រំបានកើតឡើងចំពោះក្រុមគ្រួសាររបស់លោក ” Tong Piti” សេដ្ឋីពាន់លានម្ចាស់រោងចក្រស្រាបៀរ Singha ហើយត្រូវជាស្វាមីរបស់តារ៉ាសម្តែងថ្វីដៃលំដាប់កំពូលរបស់ប្រទេសថៃអ្នកស្រី “Nuneworanuch” ដោយអ្នកទាំងអស់គ្នាត្រូវបាត់បង់លោកយាយជាទីស្រលាញ់ពីរបីថ្ងៃកន្លងមកនេះ។
រីឯនាទីជាភរិយាគាត់ក៏មិនដែលភ្លេចសោះតែម្តង គាត់តែងតែឈរឬមានវត្តមាននៅក្បែរ និងផ្តល់កំលាំងចិត្តអោយស្វាមីរបស់គាត់ជានិច្ច ថែមមើលថែរក្សាសុខទុក្ខ ធុរៈផ្សេងៗមិនអោយដាច់ពីក្រសែរភ្នែករបស់គាត់ឡើយដោយយល់ថាស្វាមីកំពុងសោកស្តាយ ដែលត្រូវបាត់បង់លោកយាយជាទីគោរពស្រលាញ់របស់ត្រកូលទៅ។ អ្វីដែលអាចធ្វើបានគាត់នឹងធ្វើជំនួសស្វាមីរបស់គាត់ ចាត់ចែងក្តី ទទួលភ្ញៀវក្តី រឿងចំណីអាហារក្តីគាត់ធ្វើអោយទាំងអស់។
ភាពអធ្យាស្រ័យល្អនិងទឹកចិត្តស្រលាញ់របស់គាត់បានធ្វើអោយក្រុមអ្នកសាពត៌មានអត់ចុះពត៌មានពីគាត់មិនបានទេ “ជាតួឯកទាំងក្នុងរឿងនិងក្នុងជីវិតពិត” ចំណែកមិត្តភក្តិរួមវិស័យទាំងអស់ធ្វើបានត្រឹមតែផ្ញើរសានិងខមមិនផ្តល់កំលាំងចិត្តគាត់និងក្រុមគ្រួសារតាមប្រព័ន្ធអនឡាញ ព្រោះស្ថានភាពកូវីដធ្វើអោយពិបាកក្នុងការមកចូលរួមផ្ទាល់។
អត្ថបទដោយ ចាន់សា