យកឈ្នះអារម្មណ៍ និងកំចាត់ការស្ត្រែសតាមបែប Rose ក្រុម Black Pink​, Idol នៅក្មេងតែអាចគិតរកសេចក្តីសុខអោយខ្លួនបានយ៉ាងល្អ!

សម្រាប់ Rose ផ្ទាល់ជីវិតប្រៀបដូចការរៀនអីចឹង ហេតុអ្វី? ពីព្រោះនាងគឺជាក្មេងដែលជ្រើសរើសផ្លូវដើរជីវិតដោយខ្លួនឯង រើសយកជីវិតឯករាជពីក្រុមគ្រួសាដោយបានចាកចេញពីផ្ទះនៅអូស្ត្រាលីមករស់នៅប្រទេសកូរ៉េខាងត្បូងក្នុងនាមជាក្មេងហ្វឹកហាត់រហូតបានក្លាយជា តារ៉ា K-pop ស្រីឆ្នើមរបស់ប្រទេសកូរ៉េខាងត្បូង។

ជីវិតជាតារ៉ាមិនមែនចេះតែស្រស់បំព្រងដូចរូបភាព វិដេអូដែលគេបានកាត់តរួចហើយនោះទេ ពាក្យថាតារ៉ាមានន័យថាបុគ្គលសាធារណៈដែលនរណាៗក៏មានសិទ្ធរិះគន់ បញ្ចេញអាកប្បកិរិយាមិនគប្បីទៅកាន់ និងពេបជ្រាយបានគ្រប់ពេល អ្វីដែលពួកគេជួបសុទ្ទតែជារឿងដែលអាចធ្វើអោយពួកគេស្រក់ទឹកភ្នែក ស្ត្រែស និងខូចចិត្ត ហើយធ្ងន់មួយកម្រិតទៀតសម្រាប់តារ៉ា​ K-pop ព្រោះពួកគេត្រូវប្រឈមមុខនឹងតារ៉ាហាត់សមរាំយ៉ាងដាច់អាហាំងកាបន្ថែមមួយទៀត។

Rose ក៏គេចមិនផុតពីសំពាធទាំងអស់នោះដែរតែនាងអាចឆ្លងវាបានខ្លះៗដោយគន្លឺះមួយចំនួន​ នាងបានប្រាប់នៅក្នុងកម្មវិធីមួយថា ខ្ញុំរីករាយនិងចែករំលែបើទោះបីខ្ញុំក៏កំពុងព្យាយាមរកចម្លើយបន្ថែមសម្រាប់ខ្លួនឯងដែរ ចម្លើយរបស់នាងគឺ “ទីបំផុតគ្រប់យ៉ាងជារឿងទាក់ទងនឹងការជឿជាក់លើខ្លួនឯង ហើយមិនយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ បើចង់រីករាយយើងត្រូវចេះបោះចោលរឿងប្រៀបធៀបទៅអោយឆ្ងាយ ហើយបែរមកយកចិត្តទុកដាក់លើអ្វីដែលយើងកំពុងបំពេញវិញ។ បច្ចុប្បន្នគឹជារឿងដែលសំខាន់បំផុតសម្រាប់យើង គួរធ្វើវាដោយភាពជឿជាក់និងធ្វើអោយបានល្អដោយពុំចាំបាច់ខ្វល់ខ្វាយមុខក្រោយ” វិធីមួយទៀតរបស់ Rose គឺទាក់ទងជាមួយពេលវេលានាងថា “រឿងរបស់ម្សិលមិញសុទ្ធតែជារឿងដែលបានកើតឡើងហើយ ចំណែកថ្ងៃស្អែកវិញយ៉ាងណាវាក៏នឹងមកដល់កុំខ្វល់ឬបារម្មណ៍ពីវាច្រើនពេក” ។

ចាត់ទុកបានថា Rose តារ៉ាស្រីវ័យក្មេង K-pop ដែលមានការគិតវិជ្ជមាននិងយល់ពីហេតុនិងផលបានច្រើនដូចមនុស្សដែលបានឆ្លងកាត់បទពិសោធន៍មកច្រើន ចេះយល់ពីអ្វីដែលអាចធ្វើអោយខ្លួនឯងរីករាយបានជារៀងរាល់ថ្ងៃ មានហ្វែនៗច្រើនណាស់ដែលពេញចិត្តចំពោះអ្វិដែលនាងបានចែករំលែកអោយដោយគ្រប់គ្នាបានអនុវត្ត និងស៊ែការគិតនេះបន្តជារឿយ។​

អត្ថបទដោយ ចាន់សា