សង់ ជី អា ជានារី Blogger រឿងសម្រស់ និងកំពុងល្បីល្បាញក្នុងនាមជាតារ៉ារបស់ប្រទេសកូរ៉េខាងត្បូងក្រោយពេលនាងបានមកចូលរួមក្នុងកម្មវិធី Single’s inferno កម្មវិធី Variety ចាប់គូអោយប្រុសស្រីស្រលាញ់គ្នា ដែលពេលនេះទាំងកម្មវិធិទាំង Song Ji A ផ្ទាល់បានក្លាយទៅជាអ្វីដែលមនុស្សជាច្រើនកំពុងនិយាយដល់ ចុងក្រោយកើតមានដ្រាម៉ាយ៉ាងខ្លាំងគ្រប់គ្នាបែជារិះគន់នាង បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ចេញមកប្រាប់ថាសំលៀងបំពាក់ដែលនាងស្លៀកពាក់ជារបស់ប្រែន Copy ។
នៅក្នុងកម្មវិធី Single’s inferno សង់ជីអា បង្ហាញខ្លួនជាស្ត្រីមានឋានៈ ថ្លៃថ្នូរ មានស្តាយ៍ មកជាមួយនឹងសំលៀកបំពាក់ប្រែនល្បីៗ អាកប្បកិរិយា Sexy និងគួរអោយស្រលាញ់គ្រប់ឆាកនៃកម្មវិធី រហូតធ្វើអោយខ្លួនឯងក្លាយជាគោលដៅរបស់បុរសគ្រប់គ្នានៅក្នុងកម្មវិធី ហើយក្លាយជាបេក្ខនារីដែលទស្សនិកជនចូលចិត្តនិងគាំទ្រជាខ្លាំង សូម្បីស្រីៗគ្នាឯងក៏អត់សសើរនាងមិនបានដែលចំពោះស្តាយ៍ក៏ដូចជាការតុបតែងខ្លួនរបស់នាង។
ប៉ុន្តែចុងក្រោយនាងត្រូវបានក្លាយខ្លួនជាចំណីមាត់របស់មហាជន ពីព្រោះមានអ្នកចេញមកធ្វើការប្រៀបធៀបចាប់កំហុសសំលៀកបំពាក់ដែលនាងស្លៀកនៅក្នុងកម្មវិធី នាងត្រូវបានគេរិះគន់យ៉ាងខ្លាំងក្រោយពេលដឹងថាគ្រប់សំលៀកបំពាក់ដែលនាងពាក់ជាប្រែនក្លែងក្លាយ ហើយគ្រប់គ្នាក៏ចាប់ផ្តើមរួមគ្នានិយាយរិះគន់ រហូតប៉ះពាល់ដល់ទាំងកម្មវិធីដែលនាងចូលរួមនិងអាជីពផ្សេងៗរបស់នាង។
បន្ទាប់ពីមាន Ratting មិនល្អ មានគេចេញរិះគន់ជាសាធារណៈនៅក្នុងសង្គមអនឡាញកាន់តែច្រើនទៅៗនាងក៏បានចេញមុខមកសារភាពថា “មែនសំលៀកបំពាក់ទាំងអស់នោះជារបស់ កូពី នាងសុំទោសបើធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្ត ហើយនាងក៏មិនធ្វើរឿងបែបនេះទៀតដែរ សង្ឃឹមថាគ្រប់គ្នាទទួលយកពាក្យសុំទោសនិងឈប់រិះគន់នាងចុះព្រោះប៉ុននេះនាងក៏ស្ទើរតែគ្មានការងារធ្វើហើយ។
អត្ថបទដោយ ចាន់សា