យ៉ាងណាកក៏នៅតែជិតស្និតសម្រាប់គូតារ៉ាល្បីដែលស្រលាញ់គ្នាជាមិត្តតាំងពីមិនទាន់ចូលសិល្បៈ
1. Pinky Savika & Melonp.official
រាប់អានគ្នាជាង ២១ឆ្នាំហើយតាំងពីសម័យរៀនរហូតក្លាយជាតារ៉ារួមផលិតកម្ម នៅសម័យរៀនគ្រូតែងតែចុះឈ្មោះគូនេះអោយចូលរួមប្រកួតប្រជែងកម្មវិធីសល្បៈផ្សេងៗរហូតក្លាយជាក្រុមស្រី HOT ប្រចាំសាលារៀន។ តែងម៉ូប្រាប់នៅក្នុងសម្ភាសន៍ថា Pinky ជាមនុស្សអច្ឆិយពីក្មេងមិនដែលចូលសាលាតែប្រឡងបានចំណាត់ថ្នាក់លេខមួយរហូត អ្នកទាំងពីរស្និតស្នាល់ដល់ថ្នាក់ធ្លាប់ទៅគេងផ្ទះគ្នាជាច្រើនលើកជាច្រើនសាទៀតផង។ ពេលវេលាពិតជាមិនអាចធ្វើអោយមិត្តភាពរបស់អ្នកទាំងពីរបានឡើយដោយពួកគេនៅតែទាក់ទងគ្នាទៅណាមកណាជាមួយគ្នាជានិច្ចសព្វថ្ងៃនេះ។
2. Chompoo & Kop Suvany
ជាគូ Superstars perfectionist ដែលស្គាល់គ្នាយ៉ាងជិតស្និតតាំងពីសម័យរៀនបឋមសិក្សាទោះបីត្រូវបែកថ្នាក់គ្នាក៏នៅតែទាក់ទង សួរសុខទុក្ខគ្នា រហូតក្លាយជាតារ៉ាលំដាប់ដំបូងៗរបស់ប្រទេសថៃទាំងពីរនាក់។
3. Pancake Khemanito & Boom Suphaporn
គូមិត្តភក្តិស្រីល្បីស្រស់ស្អាតដាច់គេនៅក្នុងសាលាសម័យមធ្យមសិក្សា កាលនៅរៀនអ្នកទាំងពីរមិនដែលបែកគ្នាទេ ទៅណាមកណាជាមួយគ្នារហូតស្អិតដូចស្ករតាំងម៉ែ ដឹងចិត្តគ្នាគ្រប់សប់ ហើយស្រលាញ់របស់ដូចគ្នារហូតបានក្លាយជាស៊ុបភើស្តា តួឯកស្រីនៅក្នុងវិស័យសិល្បៈដូចគ្នាយ៉ាងនេះ វាមិនមែនជារឿងចៃដន្យនោះទេតែជាការតាំងចិត្តចូលសិល្បៈជាមួយគ្នា។
4. Nadech & Thanwa
ស្និតស្នាលគ្នាតាំងពីសម័យមិនទាន់ចូលវិស័យសិល្បៈ ពេលបានចូលរៀនហ្វឹកហាត់សម្តែងនៅផ្ទះលោក A Supachai ពីរនាក់នេះជិតដិតគ្នាខ្លាំងណាស់មានរឿងអ្វីតែងតែពិភាគ្សាគ្នារហូត រៀនចប់នៅមហាវិទ្យាល័យតែមួយទទួលសញ្ញាប័ត្រក្នុងថ្ងៃតែមួយទៀតផង ហើយចាប់ផ្តើមមានឈ្មោះក្នុងវិស័យសិល្បៈបានដោយសាថ្វីដៃសម្តែងដូចគ្នាទៀត រហូតមកដល់ឥឡូវអ្នកទាំងពីរតែងតែហៅគ្នាញាំអីជាប្រចាំ។
អត្ថបទដោយ ចាន់សា