តោមកមើលគូស្វាមីភរិយាដែលមានមនុស្សជាច្រើននាក់ទាយថាគូគេទៅមិនបានឆ្ងាយ តែពួកគេបែជាស្រលាញ់គ្នាបានយូរអង្វែងហើយដឹកដៃគ្នាសាងគ្រួសារបានយ៉ាងបរិបូណ៌ដោយពុំដែលមានរឿងអាស្រូវគ្រួសាអ្វីសោះ។
1. Mew Nitha & Saint
ជាគូដែលមិនសូវបើកចំហរពេលកំពុងទាក់ទងគ្នាតែចេញពត៌មានថារៀបការតែម្តងដោយខាងប្រុសគិតថាមិនចាំបាច់មើលចិត្តគ្នាអីយូរទេ ព្រោះពេលនេះបានជួបជាមួយមនុស្សដែលយើងកំពុងរងចាំ មនុស្សដែលយើងអាចមើលឃើញអនាគតជាមួយគ្នាបានហើយចង់រៀបការតែម្តង។ គូនេះបានឆ្លងកាត់ពាក្យប្រមាទដែលថានឹងត្រូវលែងលះគ្នាបានយ៉ាងល្អដោយកសាងគ្រួសារជាមួយគ្នាបានយ៉ាងកក់ក្តៅ ថែមទាំងបង្កើតបានកូនស្រីមួយជាមួយគ្នាទៀត
2. Anne Panthite & Krti Shaskrit
ចាប់ផ្តើមសិក្សាយល់ចិត្តគ្នាជាលក្ខណៈស្ងប់ស្ងាត់មិនប្រាប់នរណាឡើយ ចាប់ផ្តើមទំនាក់ទំនងពីមិត្តភក្តិមកជាគូជីវិតកាន់ដៃគ្នាចូលពិធីមង្គលការហើយមានកូនប្រុសម្នាក់ក្នុងរយៈពេលមិនដល់មួយឆ្នាំ។ មិនខ្វល់ពេលមនុស្សថាឆាប់ការពេកព្រោះសម្រាប់លោក លោកថាលោកធ្លាប់ឆ្លងកាត់ការមើលចិត្តគ្នា៥ឆ្នាំមុនរៀបការរួចហើយ តែចុងក្រោយក៏ត្រូវលែងលះ ចឹងលើកនេះសូមសម្រចចិត្តមានស្នេហាដោយមិនពឹងលើពេលវេលាម្តង ។
3. Jannie & Nicky
ជាគូដែលគ្រប់គ្នាថាមិនដល់ត្រើយព្រោះខាងស្រីធ្លាប់ឆ្លងកាតការរៀបការ ហើយខាងប្រុសមានអាយុក្មេងជាង។ បន្ទាប់ពីប្រកាសថាស្រលាញ់គ្នាបាន ៧ខែអ្នកទាំងពីរសម្រេចចិត្តរៀបចំពិធីមង្គលការ ឪពុកម្តាយខាងប្រុសក៏ស្រលាញ់កូនក្រមុំខ្លាំងមិនចាញ់កូនកំលោះដែរ សសើរដែលអ្នកទាំងពីរអាចយកឈ្នះគ្រប់ឧបសគ្គទាំងឡាយបាន។ បច្ចុប្បន្នពិសោធន៍បានហើយដោយប្រើប្រាស់ជីវិតគូរួមគ្នាបាន៣ឆ្នាំយ៉ាងមានសេចក្តីសុខថែមមានកូនស្រីម្នាក់ជាមួយគ្នាទៀត។
4. Gupgip & Bee
មានពត៌មានថាមានផ្ទៃពោះមុនពេលរៀបការបន្ទាប់ពីទាក់ទងគ្នាបានមិនដល់មួយឆ្នាំ អ្នកទាំងពីរបានចាប់ដៃគ្នាដើរឆ្លងដ្រាម៉ាដែលគ្រប់គ្នាថាមិនល្អ មិនយូរទេនឹងលែងលះ ដោយនាំគ្នាចូលរោងការពិសោធន៍ថាវាមិនមែនជាការភ្លេចខ្លួនមួយពេលតែវាជាក្តីស្រលាញ់រហូតមកដល់ពេលនេះគ្រួសាររបស់ពួកគេមិនដែលមានរឿងអ្វីទេបាន ៥ឆ្នាំហើយគេនៅតែស្រលាញ់គ្នា និងមើលថែគ្នាបានយ៉ាងល្អ។
5. Duearisara និងអនាគតស្វាមី
ជាគូស្នេហ៍ដែលមិនត្រូវការពិសោធន៍អ្វីច្រើនឆ្នាំទេ ពួកគេចំណាយពេលជាមួយគ្នាបង្ហាញពីភាពស្វីតរ៉ូមែនទិកជាមួយគ្នាតាំងពីដំបូង រហូតដល់ខាងប្រុសសម្រេចចិត្តសុំរៀបកាដោយប្រើរយៈពេលត្រឹមតែ ៦ខែ ដោយគិតថាជួបមនុស្សដែលយើងត្រូវកាហើយប្រើពេលគិតច្រើនធ្វើអ្វី។
អត្ថបទដោយ ចាន់សា