៦ឆ្នាំកន្លងផុតទៅតែចិត្តនៅស្រលាញ់មិនដែលភ្លេច! ភរិយា និងកូនរបស់ Po Theory!

រៀបចំពិធីបុណ្យនឹករលឹកដល់អ្នកជាទីស្រលាញ់របស់ខ្លួនតារាល្បីថៃ Por Thrisadee Sahawong ដែលបានទទួលមរណភាព៦ឆ្នាំមុនដោយជំងឺគ្រុនឈាម។ តារារូបនេះត្រូវបានមនុស្សជាច្រើននាក់រលឹកដល់ហើយអ្វីដែលធ្វើឱ្យគេនឹកអាណិតដល់នោះ គឺកូនរបស់លោកដែលបាត់បង់ឪពុកជាទីស្រលាញ់តាំងពីក្មេង។

ថ្មីៗនេះ គេឃើញភរិយានិងកូនរបស់Por គឺ Bow និងកូនស្រី Wanda បានធ្វើការគោរពវិញ្ញានក្ខណ្ណរបស់ Por ដោយមានរូបគំនូសដ៏ធំ ដែលធ្វើឱ្យទប់ទឹកភ្នែកមិនជាប់។
After Footer (Active) - damrei Mr1 Zone2
បើគេមើលទៅលើរូបភាពចាស់ដែលលោកទើបនឹងទទួលមរណភាពនោះគេឃើញថា Wanda នៅមិនទាន់ចេះនិយាយនៅឡើយ។  មកដល់ឥលូវនេះកូនស្រីដ៏គួរឱ្យអាណិតមួយធំដឹងក្ដីនិងចេះគោរពឳពុករបស់ខ្លួន ធ្វើឱ្យអ្នកមើលទប់ចិត្តមិនបាន។
អត្ថបទដោយ៖ Eriya