Margie Rasri Balenciaga តារាស្រីល្បីថៃកាត់អេស្ប៉ាញ ដែលបានសម្រាកពីវិស័យសិល្បៈពីរឆ្នាំ ដើម្បីថែរក្សាកូនៗគួរឱ្យស្រលាញ់ទាំងពីរបស់នាង និងក្រុមគ្រួសារ។ ក្រៅពីនេះ គេក៏ឃើញ Margie ចាប់ផ្ដើមសម្ដែងម្ដងទៀតនៅក្នុងរឿងថ្មី Mummy Tee Ruk ជាមួយតារាប្រុសវ័យក្មេង March Juthawuth។
អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺរូបភាពថ្មីៗដែលនាងបានបង្ហោះក្នុងឈុតពណ៌ស មានពាក់វែនតាខ្មៅ រួមជាមួយកូនឆ្កែ។
After Footer (Active) - damrei Mr1 Zone2
មិនតែប៉ុណោ្ណះ នាងក៏បានសរសេរនៅក្រោមរូបនោះទៀតថា “គ្រាន់តែប្រាប់ឈូរ៉ូ (ឈោ្មះឆ្កែរបស់ Margie) ថា ត្រូវថតរូបសោះ ចេះញញឹមស្ងេញដូចដឹងរឿងអញ្ជឹង” ។ទនឹ្ទមនឹងនេះដែរ ហ្វេនៗបានចូលទៅ comment ប្រៀបធៀបនាងជាមួយនឹងតារាស្រីហូលីវូដល្បីឈ្មោះ Kendall ។
អត្ថបទដោយ៖ Eriya