តារាស្រីល្បី Chompoo Araya ដែលមិនត្រឹមតែជាតួសម្ដែងមានទេពកោសល្យនោះទេ តែក៏ជាហេ្វសិនអាយខនមួយរូបដែលគេទទួលក្នុង និងក្រៅប្រទេសផងដែរ។ ថ្មីៗនេះដែរ គេក៏បានធ្វើការចាប់អារម្មណ៍ទៅលើស្តាយ និងហ្វេសិនដ៏មិនធម្មតាមួយជាពិសេសគឺសម្លៀកបំពាក់ប្រេនហាយសូ CELINE និងកាបូបបេ្រនៗរបស់នាង។
ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនស្រឡាំងកាំងបំផុតនោះគឺ កាបូបដ៏ស្រស់ស្អាត ដែលតារាស្រី Chompoo កាន់តាមខ្លួន។ ដោយហេតុតែ វាជាកាបូបម៉ាកល្បី Hermès Birkin Cargo ជាម៉ូត Limited Edition ដែលត្រូវបានគេដាក់ដេញថ្លៃក្នុងឆ្នាំ 2021 ក្នុងតម្លៃ $60,000 – $62,500។ ហ្វេននាំគ្នាច្រណែននឹងជីវិតរបស់ Chompoo ដោយសារតែគេមិនអាចមានលុយគ្រប់គ្រាន់ក្នុងការទិញផ្ទះតម្លៃស្មើនឹងកាបូបនោះផង។
អត្ថបទដោយ៖ Eriya