“Thanwagreen” និងមិត្តប្រុសជាតារ៉ា បានផ្ញើរមេជីវិតជាមួយពេទ្យ ត្រៀមខ្លួនកសាងគ្រួសាររួចរាល់ហើយ!

តួឯកស្រីសម្តែងបានចិត្តអ្នកមើលទូទាំងប្រទេស “thanwagreen” ទោះបីជាមានតារាងការងារក្នុងវិស័យសិល្បៈណែនកំរិតណា នាងក៏មិនភ្លេចមើលថែខ្លួនឯង ហើយជាពិសេសមិនដែលភ្លេចរៀបចំផែនការជីវិតមានគ្រួសារអោយបានពេញលេញមួយនឹងគេដែរ ដូចជាមានប្រផ្នូថាអាចនឹងមានពិធីមង្គលការណ៍ជាមួយតួឯកប្រុស “thanwa_than” ក្រោយបានទាក់ទងសិក្សាចិត្តគ្នាអស់រយៈពេល ៨ឆ្នាំ។

ចុងក្រោយនេះកញ្ញា “thanwagreen” គិតពីអនាគតវែងឆ្ងាយមុនពេលរៀបកាមានគ្រួសារ ដោយមានការលួចផ្ញើរមេជីវិត និងសុំការប្រឹក្សាពីពេទ្យនៅ GFC ផ្នែកផ្តល់សេវាកម្មពេទ្យសម្រាប់អ្នកពិបាកមានកូនដោយអាចរៀបចំត្រៀមទុកបាន មុនពេលបើកចិត្តនិយាយប្រាប់អ្នកសារពត៌មានអំពីការត្រៀមខ្លួនលើកនេះថា “គ្រីមសំរេចចិត្តផ្ញើរមេជីវិតជាមួយពេទ្យអោយបានក្នុងអាយុ ៣០ឆ្នាំ។

មូលហេតុដែលធ្វើអោយគ្រីមចាប់អារម្មណ៍លើការត្រៀមខ្លួននេះព្រោះយើងជាតារ៉ាសម្តែងត្រូវធ្វើការពីប្រលឹមទល់ព្រលប់ យើងត្រូវធ្វើការធ្ងន់ដែលវាអោយផលទៅផ្នែកខាងក្នុងរបស់យើងហើយអាចធ្វើអោយមានបញ្ហានាថ្ងៃអនាគត ចឹងហើយក៏សម្រេចចិត្តធ្វើក្នុងបំណងចង់អោយកូនកើតមកមានសុខភាពល្អ ដោយនាងរំភើបនិងភ័យអខ្លាំងណាស់ពេលដែលពេទ្យកំពុងធ្វើការយកមេជីវិតពីនាង មានអារម្មណ៍ថាតឹងតិចៗតែក្រៅពីនោះគ្រប់យ៉ាងធម្មតា អាចត្រូវសម្រាកពីការហាត់ប្រាណមួយរយៈពីព្រោះពេទ្យហាមមិនអោយមានកំរើកខ្លាំង។

នាងបានបន្តទៀតថានាងបានផ្ញើរមេជីវិតចំនួន១៦ពង ចំណែកថានឹងចាប់ផ្តើមមានកូនពេលណាក៏មានបានគ្រោងទុកអោយប្រាកដប្រជាណាស់ណាទេ គ្រាន់តែពេលនេះគិតថាចង់មានកូននៅចន្លោះអាយុ ៤០ឆ្នាំ ពេលចង់មានពេលវេលាសម្រាប់ម្តាយរបស់នាងអោយច្រើន ចង់មានពេលនាំម្តាយដើរលេង បានមើលថែម្តាយគ្រប់គ្រាន់ហើយទើបគិតរឿងខ្លួនឯង។

អត្ថបទដោយ ចាន់សា