កាលីបក្នុងហាងក៏បាន កាលីបតាមផ្លូវក៏កើត! តារាសម្ដែងស្រីជើងចាស់មានប្រជាប្រិយភាពក្នុងសិល្បៈថៃនាង Anne Thongprasom ទទួលបានការសសើរមិនដាច់ពីមាត់ទៀតហើយពីអ្នកគាំទ្រ ក្រោយឃើញរូបភាពការរស់នៅប្រើជីវិតយ៉ាងសាមញ្ញបំផុតរបស់ Anne។
តារាស្រីនាង Anne Thongprasom បើនិយាយពីប្រវត្ដិរបស់នាងគឺមិនមែនកើតក្នុងត្រកូលអ្នកមាត់ទ្រព្យសម្បត្ដិច្រើននោះទេ រូបនាងធ្លាប់ស៊ីឈ្នួលធ្វើការឲគេតាំងពីក្មេងៗ។ តែបើនិយាយពីពេលនេះវិញរូបនាងក៏ចាត់ជាតារាស្រីសេដ្ឋីប្រាក់លានមួយរូបផងដែរក្នុងសិល្បៈថៃ រូបនាងប្រឡូកក្នុងវិស័យការសម្ដែងតាំងពីវ័យជំទង់សម្ដែងក្នុងរឿងភាគជាច្រើនក្នុងតំណែងជាតួឯកស្រីល្បី ថែមទាំងមានសមត្ថភាពក្លាយជាអ្នកដឹកនាំរឿងថែមទៀតផង។ បន្ថែមពីកាងារក្នុងសិល្បៈ Anne ក៏ជាអ្នកជំនួញស្រីម្នាក់ដែលមានទាំងហាងអាហារ ហាងទំនិញផ្សារទំនើប និងមានធ្វើជាខុនដូរលក់ទៀតផង។ រូបនាងក៏មាន ចំណែកគូស្នេហ៍នាងក៏មានខ្លាំង តែ Anne នៅតែប្រើជីវិតរស់នៅយ៉ាងសាមញ្ញទិញអាហារតាមដងផ្លូវ ស្លៀកពាក់ធម្មតាក៏បានស្លៀកម៉ាកប្រេនៗក៏បានតាមកាលះទេសះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ