រហូតមកដល់ពេលនេះពុំទាន់មាននរណាម្នាក់បានផុសមុខកូនប្រុសរបស់ប៉ុមប៊ុយនិងលោកកាវីនឡើយ ក្រោយមានសំណួរចោទសួរ ប៉ុមប៊ុយបានចេញមកបកស្រាយពីមូលហេតុដែលធ្វើអោយនាងបិតបាំងមុខកូនប្រុស ដោយទទួលស្គាល់ថានាងក៏បានគិតជាច្រើនលើកជាច្រើនសាព្រោះមានមិត្តភក្តិជាច្រើនចង់ឃើញមុខរបស់កូនដូចគ្នា តែក៏សំរេចចិត្តមិនបើកមុខព្រោះគិតដល់សិទ្ធរបស់ទារក។
យើងត្រឡប់មកមើលមុនពេលកើតមានអ្នកសាពត៌មានសាកសួរថាតើនាងនឹងគិតយ៉ាងណាចំពោះសិទ្ធឯកជនរបស់បេប៊ី តើគ្រប់គ្នានឹងអាចឃើញមុខទារកភ្លាមៗទេ? ហើយប៉ុមប៊ុយក៏បានឆ្លើយថា “ប៊ុយអោយភាពសំខាន់ទៅដល់សិទ្ធរបស់កូនប្រុសព្រោះគាត់ជាសាមីខ្លួន នាងបន្តទៀតថាប្រហែលគ្មានមាននរណាអាចឃើញមុខកូនរបស់នាងឡើយ រហូតដល់កូនប្រុសរបស់នាងចាប់ផ្តើមមានការរីកចំរើន អាចប្រាប់ពីអារម្មណ៍របស់ខ្លួនឯងបាន ហើយនាងក៏ត្រូវសុំអនុញ្ញាតិកូនសិនមុនពេលផុសរូប”។
វាអាចជារឿងដែលគួរអោយស្តាយព្រោះយើងមិនអាចបានមើលមុខរបស់អូន “Cyanblue Sky Duval” កូនប្រុសរបស់ប៉ុមប៊ុយ តែវាជារឿងមួយដែលយើងគួរគោរពចំពោះការយកចិត្តទុកដាក់ដែលអ្នកទាំងពីរមានអោយកូន ហ្វែនទាំងអស់របស់ប៉ុមប៊ុយនិងកាវិនមិនខឹងមិនរិះគន់អ្វីឡើយហើយថែមទាំងនាំគ្នាទះដៃអោយកំលាំងចិត្តអ្នកទាំងពីរទៀតផង។
អត្ថបទដោយ ចាន់សា